ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងបំបាំងកាយអាមេរិក ដែលបាត់ខ្លួន មានតម្លៃ១០០លានដុល្លារ
បំណែកនៃយន្តហោះចម្បាំងបំបាំងកាយអាមេរិក F-35 តម្លៃ១០០លានដុល្លារ ដែលបាត់ខ្លួននៅរដ្ឋ South Carolina ពេលនេះ ត្រូវបានមន្ត្រីយោធា រកឃើញបំណែកហើយនៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ។

អាជ្ញាធរនិយាយថា បំណែកយន្តហោះ ដែលបាត់ខ្លួនកាលពីរសៀលថ្ងៃអាទិត្យ គឺត្រូវបានរកឃើញនៅតំបន់ជនបទ Williamsburg។
អ្នកបើកយន្តហោះ បានរំដោះខ្លួនចេញពីកាប៊ីន ហើយលោតឆ័ត្រយោងទៅកាន់កន្លែងសុវត្ថិភាពនៅក្នុងសង្កាត់ North Charleston។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីបានស្នើឲ្យសាធារណជន ជួយស្វែងរកបំណែកយន្តហោះបន្ថែមទៀត។ ក្រុមមន្ត្រីបានផ្តោតការស្វែងរករបស់ពួកគេនៅជុំវិញបឹង Moultrie និងបឹង Marion ភាគខាងជើងទីក្រុង Charleston ដែលជាទីតាំង គេដឹងចុងក្រោយរបស់យន្តហោះ។
អ្នកនាំពាក្យយោធាម្នាក់បានប្រាប់ BBC ថា បំណែកដែលរកឃើញ ត្រូវបានបញ្ជាក់ថាជាបំណែកយន្តហោះដែលបាត់ខ្លួនពិតមែន។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីបានបញ្ជាក់ពីភាពអាថ៌កំបាំង នៃឧប្បត្តិហេតុរបស់យន្តហោះនេះ ហើយបច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេត ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតទេ។
យន្តហោះនេះជាកម្មសិទ្ធិរបស់កងវរសេនាតូចហ្វឹកហ្វឺនប្រយុទ្ធដែនសមុទ្រលេខ៥០១ ដែលធ្វើការបណ្តុះបណ្តាលពីឡុត។
វាគឺជាយន្តហោះបំបាំងកាយ ដែលមានន័យថា តួយន្តហោះ ឧបករណ៍ចាប់សញ្ញា និងប្រព័ន្ធរបស់វា ត្រូវបានរចនាឡើងដើម្បីគេចពីរ៉ាដារបស់សត្រូវ។
ក្នុងឆ្នាំ២០១៨ យោធាអាមេរិក បានផ្អាកជាបណ្តោះអាសន្ននូវកងយន្តហោះ F-35 ទាំងស្រុង បន្ទាប់ពីហេតុការណ៍ធ្លាក់នៅរដ្ឋ South Carolina ដូចគ្នានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក នឹងលក់យន្តហោះចម្បាំង និងដ្រូនប្រដាប់អាវុធទៅប្រទេសមួយនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
តើកូនៗលោក ឱម យ៉ិនទៀង កំពុងកាន់តួនាទីនៅស្ថាប័នណាខ្លះ?