ព័ត៌មានអន្ដរជាតិ
អាមេរិក នឹងលក់យន្តហោះចម្បាំង និងដ្រូនប្រដាប់អាវុធទៅប្រទេសមួយនេះ
យោងតាមមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាលក់យន្តហោះចម្បាំង F-35 ទៅឲ្យប្រទេសអារ៉ាប់រួម បើទោះបីជាមានការអះអាងថា កិច្ចព្រមព្រៀងនេះនឹងមិនដំណើរការទៅមុខក៏ដោយ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Arabiya បានឲ្យដឹងថា សហរដ្ឋអាមេរិកក៏នឹងលក់យន្តហោះគ្មានមនុស្សបើកប្រដាប់អាវុធទៅឲ្យអារ៉ាប់រួមផងដែរ ។
លោក Jessica Lewis ជំនួយការរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ និងយោធាបាននិយាយថា “ពួកគេដឹងថា យើងកំពុងប្តេជ្ញាចិត្តលក់ឧបករណ៍ទាំងនេះ ហើយយើងកំពុងធ្វើឲ្យប្រាកដថា ពួកគេមានព័ត៌មានទាំងអស់ដែលពួកគេត្រូវការដើម្បីឈានដល់ការសម្រេច” ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដំបូងត្រូវបានយល់ព្រមដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតារវាងអារ៉ាប់រួម និងអ៊ីស្រាអែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ សេវាកម្មពិសេស អាមេរិក អាចបញ្ជូនភេរវករពី ស៊ីរី ទៅជួយ អ៊ុយក្រែន អំឡុងសង្គ្រាមជាមួយ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


