ព័ត៌មានអន្ដរជាតិ
ផ្លូវដែក ឡាវ-ចិន ទិញរថភ្លើងថ្មីបន្ថែមដើម្បីបំពេញតម្រូវការធ្វើដំណើរ
ក្រុមហ៊ុនផ្លូវដែកឡាវ-ចិនបានទិញរថភ្លើងអគ្គិសនី (EMU) ថ្មីបន្ថែមទៀតដើម្បីយកមកផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ។

នាយករងក្រុមហ៊ុន Laos-China Railway Co., Ltd លោក Anongdeth Phetkayson បាននិយាយថា ការបន្ថែមរថភ្លើងថ្មីនេះគឺដើម្បីបង្កើនការធ្វើដំណើររបស់អ្នកដំណើរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេសក្នុងការរៀបចំសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឡាវ និងការមកទស្សនាប្រទេសឡាវឆ្នាំ ២០២៤ ។
បច្ចុប្បន្ន ក្រុមហ៊ុនផ្លូវដែកឡាវ-ចិន ដំណើរការរថភ្លើងដឹកអ្នកដំណើរសរុបចំនួន ៥ គ្រឿងក្នុងមួយថ្ងៃ ដែលក្នុងនោះ មាន ៤ គ្រឿងជារថភ្លើងអគ្គិសនី (EMU) និងមួយទៀតជារថភ្លើងធម្មតា ។

យោងតាមវិទ្យុ China International នៅទីក្រុងវៀងចន្ទន៍បានផ្សាយថា សេវាកម្មផ្លូវដែកឡាវ-ចិនបានដឹកអ្នកដំណើរជាង ៣.១ លាននាក់ ចាប់តាំងពីការបើកដំណើរការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១ ដែលជាមធ្យមមានអ្នកដំណើរចំនួន ៤,៨៨៩ នាក់ជារៀងរាល់ថ្ងៃ និងកត់ត្រាចំនួនអ្នកដំណើរខ្ពស់បំផុតចំនួន ១០,១៩៧ នាក់ក្នុងមួយថ្ងៃ ។
គិតត្រឹមពេលនេះ មានអ្នកដំណើរជាង ១.៧៥ លាននាក់បានធ្វើដំណើរលើផ្លូវដែកឡាវ-ចិន ហើយចាប់តាំងពីការចាប់ផ្តើមដំណើរការរថភ្លើងឆ្លងកាត់ព្រំដែននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៣ មកមានអ្នកដំណើរសរុប ៦១,៦៩៨ នាក់ដោយជាមធ្យមមានមនុស្សចំនួន ២០១ នាក់ធ្វើដំណើរទៅក្រៅប្រទេស និង ១៩០ នាក់ធ្វើដំណើរមកកាន់ប្រទេសឡាវក្នុងមួយថ្ងៃ ។
ក្រៅពីដឹកអ្នកដំណើរ ផ្លូវដែកឡាវក៏បានដឹកទំនិញជាង ៥.៣៨ លានតោន ជាមួយនឹងចំនួនអតិបរមាប្រចាំថ្ងៃគឺ ១៥,២៥០ តោន ហើយបន្ថែមពីទំនិញក្នុងស្រុក ផ្លូវដែកនេះក៏បានស៊ីឈ្នួលដឹកទំនិញពីប្រទេសផ្សេងទៅកាន់ប្រទេសចិនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian times
ចុចអាន៖ ឡាវ គ្រោងលែងនាំចូលបន្លែត្រីសាច់ ដោយផ្ដោតលើផលិតផលក្នុងប្រទេស
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


