ព័ត៌មានអន្ដរជាតិ
ប៉ូលិសកូរ៉េខាងត្បូង ឆ្មក់ចូលបន្ទាយទ័ព ករណីទាហានអាមេរិក រត់ពន្ធនិងប្រើប្រាស់គ្រឿងញៀន
ប៉ូលិសកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតទាហានអាមេរិកចំនួន១៧នាក់ និងមនុស្ស៥នាក់ផ្សេងទៀត ពាក់ព័ន្ធការចោទប្រកាន់ថា ពួកគេបានប្រើប្រាស់និងរត់ពន្ធគ្រឿងញៀន តាមរយៈសេវាប្រៃសណីយ៍យោធា ហើយគ្រឿងញៀននោះគឺជា កញ្ឆាសំយោគ។
រឿងនេះកើតឡើង បន្ទាប់ពីការវាយឆ្មក់នៅមូលដ្ឋានទ័ពអាមេរិក យ៉ាងហោចណាស់ពីរលើក ក្នុងខែឧសភា រួមទាំងនៅ Camp Humphreys ដែលជាមូលដ្ឋានបរទេសធំបំផុតរបស់ខ្លួន ផងដែរ។
ជនជាតិហ្វីលីពីនម្នាក់ និងកូរ៉េខាងត្បូងម្នាក់ ត្រូវបានចាប់ខ្លួន ខណៈរដ្ឋអាជ្ញា កំពុងពិនិត្យមើលសំណុំរឿងប្រឆាំងនឹងជនសង្ស័យទាំង២២នាក់។
ការវាយឆ្មក់នេះ ក៏កើតឡើងផងដែរ ក្រោយការឲ្យតម្រុយពីកងកម្លាំងអនុវត្តរបស់កងទ័ពអាមេរិក បានជំរុញអាជ្ញាធរកូរ៉េខាងត្បូង បើកការស៊ើបអង្កេតអស់រយៈពេល៤ខែ។
ការឆ្មក់ចូលរួមគ្នារបស់ប៉ូលិសកូរ៉េខាងត្បូង និងផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កងទ័ពសហរដ្ឋអាមេរិក បានរកឃើញកញ្ឆាសំយោគចំនួន ៧៧ ក្រាម, សារធាតុរាវចម្រុះជាង៤គីឡូក្រាមដែលប្រើសម្រាប់ជក់ និងប្រាក់សរុប១២៨៥០ដុល្លារ នៅផ្ទះជនសង្ស័យទាំង២២នាក់។
ក្នុងចំណោមពួកគេទាំងអស់ មាន៧នាក់ (ក្នុងនោះមានទាហាន៥នាក់) ត្រូវបានគេគិតថា ជាប់ពាក់ព័ន្ធក្នុងការលក់គ្រឿងញៀន, ១២នាក់ជាអ្នកប្រើប្រាស់ និង៣នាក់ជាឈ្មួញកណ្តាល។ ប៉ូលិសប្រាប់ BBC ថា ប្រពន្ធរបស់ទាហានម្នាក់ និងគូដណ្តឹងរបស់ទាហានម្នាក់ទៀត ក៏ជាប់ពាក់ព័ន្ធផងដែរ។
យោងតាមប៉ូលិស, ទាហានទាំង១៧នាក់ បច្ចុប្បន្នកំពុងឈរជើងនៅបន្ទាយ Camp Humphreys ចម្ងាយប្រហែល ៤៨ គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីសេអ៊ូល និងនៅ Camp Casey ដែលជាមូលដ្ឋានកងទ័ព ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងជើងទីក្រុងសេអ៊ូល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រភពទម្លាយថា ទាហានអាមេរិក កំពុងឈរជើងនៅអ៊ុយក្រែន តាមដានការដឹកជញ្ជូនអាវុធ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី