ព័ត៌មានអន្ដរជាតិ
ប្រភពទម្លាយថា ទាហានអាមេរិក កំពុងឈរជើងនៅអ៊ុយក្រែន តាមដានការដឹកជញ្ជូនអាវុធ (មានវីដេអូ)
មន្ត្រីមន្ទីរបញ្ចកោណម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើន កាលពីថ្ងៃអង្គារទី០១ខែវិច្ឆិកាថា ទាហានអាមេរិក កំពុងឈរជើងនៅក្នុងទឹកដីអ៊ុយក្រែន ជាកន្លែងដែលពួកគេកំពុងតាមដានការបញ្ជូនអាវុធរបស់អង្គការណាតូទៅកាន់ប្រទេសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ទេថាតើទាហានអាមេរិក មានប៉ុន្មាននាក់ ឬឈរជើងនៅទីណា។

ថ្លែងទៅកាន់សារព័ត៌មាន Associated Press, NBC News និងអង្គភាពសារព័ត៌មានមន្ទីរបញ្ចកោណផ្សេងទៀត មន្ត្រីរូបនេះបាននិយាយថា ទាហានដែលឈរជើងទាំងនោះ គឺដឹកនាំដោយឧត្តមសេនីយ៍ត្រី Garrick Harmon ដែលជាអនុព័ន្ធការពារជាតិអាមេរិកប្រចាំទីក្រុងកៀវ។
មន្ត្រីដដែលបានប្រាប់អ្នកយកព័ត៌មានថា “មានការចុះត្រួតពិនិត្យជាច្រើនដង។ ការត្រួតពិនិត្យមិនបានកើតឡើងនៅជិតសមរភូមិជួរមុខទេ ប៉ុន្តែជាកន្លែងដែលលក្ខខណ្ឌសន្តិសុខត្រូវបានអនុញ្ញាត”។

សហរដ្ឋអាមេរិក បានត្រួតពិនិត្យការដឹកជញ្ជូនអាវុធរបស់ខ្លួនទៅកាន់អ៊ុយក្រែន មុនពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនក្នុងខែកុម្ភៈ ប៉ុន្តែបានដកបុគ្គលិកចេញពីប្រទេសអ៊ុយក្រែនវិញ ប៉ុន្មានថ្ងៃមុនពេលផ្ទុះជម្លោះ។ យ៉ាងណាក្តី គេក៏មិនច្បាស់ដែរថា មានទាហានប៉ុន្មាននាក់ដែលបានវិលត្រលប់មកវិញ ឬពេលណាដែលការត្រួតពិនិត្យ ចាប់ផ្តើមសាជាថ្មី។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបែងចែក បុគ្គលិកដើម្បីទៅជួយដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការដោះស្រាយ ជំនួយសន្តិសុខរបស់សហរដ្ឋអាមេរិក។ ផែនការនេះត្រូវបានប្រកាស បន្ទាប់ពីមានរបាយការណ៍ពីចារកម្មអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនមិនអាចតាមដានអាវុធដែលខ្លួនបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន បាននោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អង់គ្លេស ព្រមាន រុស្ស៊ី ថា នឹងជួបផលវិបាកធ្ងន់ធ្ងរ បើហ៊ានប្រើនុយក្លេអ៊ែរនៅ អ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ