ព័ត៌មានអន្ដរជាតិ
ជម្លោះផ្ទៃក្នុងបក្សសាធារណរដ្ឋ៖ តំណាងរាស្រ្តម្នាក់ ចាប់ផ្ដើមនីតិវិធីជាប្រវត្តិសាស្រ្ត ទម្លាក់ ប្រធានរដ្ឋសភាអាមេរិក
ប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy កំពុងតស៊ូដើម្បីជីវិតនយោបាយរបស់គាត់ បន្ទាប់ពីអ្នកស្តាំនិយម ដាក់ញត្តិដ៏កម្រមួយ ដើម្បីបណ្តេញគាត់ចេញពីតំណែង។
ឆ្លើយតបទៅនឹងទង្វើរបស់តំណាងរាស្រ្តប្រចាំរដ្ឋ Florida លោក Matt Gaetz, លោក McCarthy បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ធ្វើវាទៅ”។

ភាពតានតឹងរវាងអ្នកសាធារណរដ្ឋទាំងពីរ បានផ្ទុះឡើងកាលពីចុងសប្តាហ៍ បន្ទាប់ពីប្រធានសភា អនុម័តច្បាប់មួយដោយមានជំនួយពីគណបក្សប្រជាធិបតេយ្យ ដើម្បីផ្តល់មូលនិធិដល់ភ្នាក់ងាររដ្ឋាភិបាល។
ក្នុងសុន្ទរកថា កាលពីថ្ងៃចន្ទទី៣ខែតុលា លោក Gaetz បានចោទប្រកាន់លោក McCarthy ថាបានជួយសម្រួលឲ្យគណបក្សប្រជាធិបតេយ្យបញ្ចៀសការបិទរដ្ឋាភិបាលសហព័ន្ធ និងធ្វើកិច្ចព្រមព្រៀងសម្ងាត់ជាមួយសេតវិមាន ដើម្បីបញ្ចូលមូលនិធិអ៊ុយក្រែនថ្មី ទៅក្នុងច្បាប់ដាច់ដោយឡែក។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ទី៣០ខែតុលា ដែលរារាំងការបិទរដ្ឋាភិបាល គឺមិនបានរាប់បញ្ចូលថវិកាចំនួន៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនទេ ដោយសារតែលោក Gaetz និងអ្នកអភិរក្សនិយមផ្សេងទៀត ស្តីបន្ទោសថា សហរដ្ឋអាមេរិកបានចំណាយច្រើនពេកហើយ លើសង្រ្គាមរបស់ប្រទេសនេះជាមួយរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រធានសភា អាមេរិក ៖ គួរទុកលុយពង្រឹងសន្តិសុខតាមព្រំដែនវិញ ល្អជាង ផ្ដល់ជំនួយយោធាឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


