ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ្នកស្រឡាញ់ចូលចិត្តផ្ដល់ជំនួយឲ្យ អ៊ុយក្រែន គួរមើលលទ្ធផលការបណ្ដេញប្រធានរដ្ឋសភា អាមេរិក
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយថា ការជ្រុះចេញពីតំណែងជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិករបស់លោក Kevin McCarthy គឺជាលទ្ធផលបង្ហាញយ៉ាងជាក់ច្បាស់ចំពោះអ្នកដែលស្រឡាញ់ចូលចិត្តចំពោះការផ្ដល់ហិរញ្ញប្បទានដល់ប្រទេសអ៊ុយក្រែន ។

លោក Medvedev បានកត់សម្គាល់ថា “ជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលប្រធានរដ្ឋសភាបានលាលែងពីតំណែង ។ នេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ដោយសារតែលោក McCarthy មានការស្រឡាញ់ពេញចិត្តជាមួយរដ្ឋាភិបាលទីក្រុងកៀវពេក ជាពិសេសគឺការសម្របសម្រួលផ្ដល់លុយកាក់ដល់អ្នកដើរតាមហ៊ីត្លែរ គឺក្រុម Banderites នៅអ៊ុយក្រែន” ។
ទន្ទឹមនោះ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបញ្ជាក់ទៀតថា លោកមានមោទនភាពចំពោះរឿងនេះខ្លាំងមែនទែន ពីព្រោះវាគឺជាជម្រើសដ៏ល្អសម្រាប់ការដោះស្រាយបញ្ហាផ្ទៃក្នុងជាច្រើនដែលកើតមានក្នុងសហរដ្ឋអាមេរិក ។

បន្ថែមពីនេះ លោកក៏បានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ពីសំណាក់អ្នកនាំពាក្យសេតវិមាន លោក John Kirby ផងដែរ ក្រោយពេលអ្នកការទូតរូបនេះលើកឡើងថា សហរដ្ឋអាមេរិកមានលុយគ្រប់គ្រាន់សម្រាប់ផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែនត្រឹមតែរយៈពេល ២ ខែទៀតប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា បច្ចុប្បន្នលោក Patrick McHenry សមាជិកសភារបស់គណបក្សសាធារណរដ្ឋមកពីរដ្ឋ North Carolina ត្រូវបានប្រកាសឲ្យអង្គុយកៅអីជាប្រធានរដ្ឋសភាស្តីទី រហូតដល់មានការបោះឆ្នោតជ្រើសតាំងថ្មី ខណៈលោក McCarthy កាន់តំណែងមួយនេះបានត្រឹមរយៈពេល ២៦៩ ថ្ងៃប៉ុណ្ណោះ ក្រោយការជ្រើសតាំងកាលពីថ្ងៃទី១៥ ខែមករា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ តើមូលហេតុអ្វីខ្លះទើបប្រធានរដ្ឋសភា អាមេរិក ជ្រុះចេញពីតំណែង ហើយប៉ះពាល់យ៉ាងណាដល់ អ៊ុយក្រែន?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


