ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យហ្គាហ្សា រួចអំពាវនាវ២យ៉ាង
ក្រោយថ្កោលទោសការវាយប្រហារលើមន្ទីរពេទ្យ ហ្គាហ្សា ដែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញការអំពាវនាវមនុស្សធម៌ចំនួនពីរ៖ ទី១សុំឲ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ទី២ សុំឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យជំនួយមនុស្សធម៌ បានចូលទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា។

លោក Guterres បានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃអង្គារទី១៧ខែតុលាថា “ខ្ញុំរន្ធត់ចិត្តជាពន់ពេក ចំពោះការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់ ក្នុងការវាយប្រហារលើមន្ទីរពេទ្យនៅហ្គាហ្សា ខ្ញុំសូមថ្កោលទោសយ៉ាងខ្លាំង។ បេះដូងរបស់ខ្ញុំគឺនៅជាមួយក្រុមគ្រួសារជនរងគ្រោះ។ មន្ទីរពេទ្យ និងបុគ្គលិកពេទ្យត្រូវបានការពារក្រោមច្បាប់មនុស្សធម៌អន្តរជាតិ”។
មនុស្សជាង៦០០នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង៩០០នាក់ទៀតរងរបួសនៅឯមន្ទីរពេទ្យ Al-Ahli Arab ក្នុងតំបន់ ហ្គាហ្សា កាលពីថ្ងៃអង្គារទី១៧ខែតុលា។

អ៊ីស្រាអែលបានបដិសេធការវាយប្រហារមន្ទីរពេទ្យនេះ តែចោទប្រកាន់ថា នោះគឺជាការបាញ់ខុស ពីក្រុមជីហាតឥស្លាមប៉ាឡេស្ទីន (PIJ) ទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ PIJ បានចោទប្រកាន់អ៊ីស្រាអែលថា ព្យាយាមបិទបាំងការសម្លាប់រង្គាលនេះ។
ក្រៅពីអ្នកជំងឺ មន្ទីរពេទ្យនេះ ក៏កំពុងផ្តល់ទីជម្រកដល់ជនស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់ ដែលកំពុងស្វែងរកការជ្រកកោនពីការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ផងដែរ។
វេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីនម្នាក់នៅហ្គាហ្សា បានហៅការវាយប្រហារទៅលើមន្ទីរពេទ្យនេះ ថាជា “ការសម្លាប់រង្គាល” ខណៈតំណាងអឌ្ឍចន្ទក្រហមនៅតំបន់ West Bank ចាត់ទុកវាថាជា “អំពើប្រល័យពូជសាសន៍” និង “ឧក្រិដ្ឋកម្មសង្គ្រាម”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មីស៊ីលធ្លាក់ចំមន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្សជាង៦០០នាក់ របួសជិត ១០០០នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


