ព័ត៌មានអន្ដរជាតិ
មីស៊ីលធ្លាក់ចំមន្ទីរពេទ្យនៅហ្គាហ្សា ស្លាប់មនុស្សជាង៦០០នាក់ របួសជិត ១០០០នាក់
មនុស្សជាង៦០០នាក់ត្រូវបានបញ្ជាក់ថាស្លាប់ និង៩០០នាក់ទៀតរងរបួសនៅឯមន្ទីរពេទ្យ Al-Ahli Arab ក្នុងតំបន់ ហ្គាហ្សា បន្ទាប់ពីការបាញ់មីស៊ីល កាលពីថ្ងៃអង្គារទី១៧ខែតុលា។

អ៊ីស្រាអែលបានបដិសេធការវាយប្រហារមន្ទីរពេទ្យនេះ តែចោទប្រកាន់ថា នោះគឺជាការបាញ់ខុស ពីក្រុមជីហាតឥស្លាមប៉ាឡេស្ទីន (PIJ) ទៅវិញ។ ទោះបីជាយ៉ាងណាក៏ដោយ PIJ បានចោទប្រកាន់អ៊ីស្រាអែលថា ព្យាយាមបិទបាំងការសម្លាប់រង្គាលនេះ។
ក្រៅពីអ្នកជំងឺ មន្ទីរពេទ្យនេះ ក៏កំពុងផ្តល់ទីជម្រកដល់ជនស៊ីវិលប៉ាឡេស្ទីនជាច្រើននាក់ ដែលកំពុងស្វែងរកការជ្រកកោនពីការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ផងដែរ។

វេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីនម្នាក់នៅហ្គាហ្សា បានហៅការវាយប្រហារទៅលើមន្ទីរពេទ្យនេះ ថាជា “ការសម្លាប់រង្គាល” ខណៈតំណាងអឌ្ឍចន្ទក្រហមនៅតំបន់ West Bank ចាត់ទុកវាថាជា “អំពើប្រល័យពូជសាសន៍” និង “ឧក្រិដ្ឋកម្មសង្គ្រាម”។
មន្ទីរពេទ្យ Al-Ahli Arab ត្រូវបានបង្កើតឡើងដោយមូលនិធិ Church of England ក្នុងឆ្នាំ ១៨៨២ ហើយបច្ចុប្បន្នគ្រប់គ្រងដោយ Episcopal Diocese of Jerusalem។

អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស់ បើកការលុកលុយថ្ងៃទី៧ខែតុលា ដែលបានឆក់យកជីវិតប្រជាជនអ៊ីស្រាអែលជាង១៣០០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តើក្រុមហាម៉ាស់ បានលុយពីណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


