Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ថា ទាហាន អាមេរិក ៥ ពាន់នាក់ចូលរួមជួយប្រយុទ្ធឲ្យ អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទាហានអាមេរិកជាច្រើនពាន់នាក់បានចូលរួមក្នុងប្រតិបត្តិការជើងគោករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ខណៈថ្មីៗនេះ មន្ទីរបញ្ចកោណក៏បានប្រកាសពីផែនការពង្រឹងវត្តមានយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ដូចជាភាពតានតឹងជាមួយអ៊ីរ៉ង់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពសន្តិសុខរបស់ទីភ្នាក់ងារនេះបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាពាក់ព័ន្ធនឹងកងពលធំចំនួន ៣ អង្គភាព និងកងពលតូចជាច្រើនផ្សេងទៀត ហើយមានជំនួយពីយោធាអាមេរិកចំនួន ៥,០០០ នាក់ផងដែរ ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ទៀតថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានព្យាយាមចូលទៅឡោមព័ទ្ធតំបន់ជាច្រើននៅភាគខាងជើង ភាគខាងលិច និងភាគនិរតីដើម្បីបំបែកតំបន់ហ្គាហ្សាស្ទ្រីបជា ២  ឬ ៣ ផ្នែក និងកាត់ផ្តាច់ទំនាក់ទំនងរវាងកងកម្លាំងតស៊ូប៉ាឡេស្ទីន មុនពេលចាប់ផ្តើមសង្គ្រាមដំណាក់កាលបន្ទាប់ ។

ក្រៅពីបញ្ជូនទាហានហើយនោះ អាមេរិកក៏បានដាក់ពង្រាយនាវាផ្ទុកយន្តហោះ ២ គ្រឿង រួមជាមួយនឹងនាវាជំនួយផ្សេងទៀតទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក៏ដូចជាបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាស THAAD និង Patriot នៅតំបន់មជ្ឈិមបូព៌ាផងដែរ ។

ទន្ទឹមនោះ អាមេរិកក៏បានបញ្ជាឲ្យដាក់ពង្រាយកម្លាំងទាហានប្រមាណ ២,០០០ នាក់ទៅគាំទ្រអ៊ីស្រាអែលនៅក្នុងជម្លោះជាមួយក្រុមហាម៉ាស់ ក៏ដូចជាបន្ថែម ៩,០០០ នាក់ទៀតផងដែរដើម្បីប្រុងជើងការនៅតំបន់មជ្ឈិមបូព៌ា ។

ស្របពេលជាមួយគ្នានេះ ការ​សម្រេច​ចិត្ត​បញ្ជូនកង​កម្លាំង​បន្ថែមទៅអ៊ីស្រាអែល​ក៏​បាន​កើត​ឡើងផង​ដែរ បន្ទាប់ពីអាមេរិកបើកការវាយប្រហារតាមអាកាស​លើ​ទីតាំងចំនួន ២ ​នៅ​ភាគ​ខាង​កើតប្រទេស​ស៊ីរី ​ដែល​ត្រូវ​បាន​​ចោទ​ថា​ប្រើ​ប្រាស់ដោយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​របស់​អ៊ីរ៉ង់ និង​ក្រុម​ពាក់ព័ន្ធផ្សេងទៀតជាដើម ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា វាគឺជាការឆ្លើយតបទៅនឹងការវាយប្រហារដដែលៗលើកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ប្រធានរដ្ឋសភាថ្មី អាមេរិក ដាក់ចេញការងារដំបូងផ្ដោតសំខាន់ជួយដល់ អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម