ព័ត៌មានអន្ដរជាតិ
អាមេរិក ចល័តកម្លាំងទ័ព ៣០០ នាក់បន្ថែមទៀតទៅមជ្ឈិមបូព៌ា
សហរដ្ឋអាមេរិកបានចល័តទាហានចំនួន ៣០០ នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល កំពុងតែគំរាមកំហែង ក៏ដូចជាកាន់តែពង្រីកខ្លួនធំឡើងៗទៅជាសង្រ្គាមក្នុងតំបន់ ។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “កងទ័ពទាំងនេះនឹងមានសមត្ថភាពក្នុងការកម្ចាត់អាវុធជាតិផ្ទុះ និងមុខងារជំនួយផ្សេងទៀតសម្រាប់កងកម្លាំងដែលមានរួចហើយនៅក្នុងតំបន់ ប៉ុន្តែកងកម្លាំងទាំងនេះនឹងមិនទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ” ។
ក្រសួងការពារជាតិបានលើកឡើងទៀតថា កងកម្លាំងសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីបានប្រឈមមុខនឹងការវាយប្រហារពីសំណាក់ក្រុមជីវពលក្នុងតំបន់ចំនួន ២៧ ដងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដូច្នេះទើបយើងសម្រេចបញ្ជូនទាហានបន្ថែមដើម្បីពង្រឹងដល់មូលដ្ឋានយោធានៅតំបន់ទាំងនោះ ខណៈមន្ត្រីមិនបានបញ្ជាក់ថា កងទ័ពមកពីអង្គភាពណាដែលនឹងត្រូវចល័តទៅនោះទេ ។
ក្រៅពីការចល័តកងទ័ព សហរដ្ឋអាមេរិកក៏បានបញ្ជូននាវាផ្ទុកយន្តហោះចំនួន ២ គ្រឿងចូលទៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេ រួមជាមួយនឹងទាហានប្រមាណ ២,០០០ នាក់បន្ថែមទៀត ជាពិសេសទីក្រុងវ៉ាស៊ីនតោនក៏បានបញ្ជាឲ្យបើកដំណើរការប្រព័ន្ធខែលការពារដែនអាកាសប្រឆាំងមីស៊ីល THAAD ហើយថែមទាំងញាប់ដៃញាប់ជើងបញ្ជូនអាវុធទៅឲ្យអ៊ីស្រាអែលផងដែរ ។

ទន្ទឹមនោះ ការចល័តកម្លាំងថ្មីបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ាក៏កើតមានឡើង ចំពេលមានផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងក្រុមជីហាដឥស្លាមប៉ាឡេស្ទីន និងក្រុមផ្សេងៗទៀតផងដែរ ។
គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់នៅតំបន់ហ្គាហ្សាបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយកាលពីថ្ងៃទី៧ ខែតុលា ដោយបានបុកទម្លុះរបងព្រំដែនអ៊ីស្រាអែល និងវាយប្រហារលើទីក្រុងជាច្រើននៅជិតព្រំដែន ហើយថែមទាំងបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១,៥០០ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មកដឹងពីទម្ងន់គ្រាប់បែកសរុបដែល អ៊ីស្រាអែល ទម្លាក់លើតំបន់ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


