ព័ត៌មានអន្ដរជាតិ
ដំរីព្រៃចុះប្រេងនៅខេត្តត្រាត កំពុងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ
សត្វដំរីព្រៃប្រមាណ ១០ ក្បាល ដែលមានខ្លះកំពុងចុះប្រេង បានកំពុងអុកឡុកទៅលើផលដំណាំ និងប្រជាពលរដ្ឋនៅតាមភូមិ ដែលធ្វើឲ្យមានការភ័យខ្លាចរហូតមិនហ៊ានចេញពីផ្ទះទៅធ្វើការងារទោះពេលថ្ងៃឬយប់ក៏ដោយ។
យោងតាមការផ្សាយរបស់គេហទំព័រ Thai PBS បានបញ្ជាក់ថា មានរយៈពេល ២ ថ្ងៃហើយដោយចាប់ពីថ្ងៃទី ៥ និងទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មានសត្វដំរីព្រៃចំនួន ១០ ក្បាល និងកូនតូចដែលទើបនឹងកើតប្រមាណមួយសប្តាហ៍ចំនួន ១ ក្បាលផងដែរ បានធ្វើដំណើរចេញពីព្រៃចូលមកអុកឡុកផលដំណាំនៅក្នុងចម្ការស្ថិតក្នុងស្រុកបររ៉ៃ ខេត្តត្រាត ប្រទេសថៃ ដែលស្ថិតនៅជាប់នឹងព្រំដែនខេត្តកោះកុង បានបង្កឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះមានការភ័យខ្លាចយ៉ាងខ្លាំងរហូតដល់ពួកគាត់ មិនហ៊ានចេញទៅប្រកបរបររកស៊ីឬធ្វើការងារអ្វីនោះឡើយដោយសារតែសត្វដំរីទាំងនេះបានអុកឡុកទាំងថ្ងៃទាំងយប់។

គេហទំព័របានបន្តថា នៅក្នុងចំណោមសត្វដំរីព្រៃទាំង ១០ ក្បាលនេះ គឺមានពីរក្បាល ដែលកំពុងចុះប្រេងបានមកបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋផលដំណាំកសិកម្ម និងបង្គោលភ្លើងនានា ដែលដាក់បំភ្លឺផ្លូវនៅតាមភូមិធ្វើឲ្យបាក់អស់ជាច្រើនបង្គោល។
ប្រជាពលរដ្ឋមួយចំនួនបាននិយាយថា បើទោះបីជាបច្ចុប្បន្នជ័រកៅស៊ូឆៅមានតម្លៃខ្ពស់ក៏ដោយក៏ពួកគាត់មិនហ៊ានចេញទៅចម្ការកៅស៊ូឡើយ ព្រោះដោយសារតែខ្លាចសត្វដំរីចុះប្រេងទាំងនេះព្រោះវាមានភាពកាចសាហាវដោយពួកវាបានបំផ្លាញរបស់របរ និងទ្រព្យសម្បត្តិរបស់ពួកគាត់ជាច្រើន។ ដោយឡែកខាងអាជ្ញាធរពាក់ព័ន្ធ និងកម្លាំងឧទ្យានជាតិ ណាំតុកខ្លងកែវ ក៏បានចេញអន្តរាគមន៍ដោយរកវិធីសាស្រ្តធ្វើយ៉ាងណាកៀងសត្វដំរីទាំងនេះឱ្យត្រឡប់ចូលទៅក្នុងព្រៃជ្រៅវិញចៀសវាងបង្កបញ្ហាដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕
អត្ថបទ: សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


