ព័ត៌មានអន្ដរជាតិ
ដំរីក្នុងសួនសត្វប្រទេសហ្សំប៊ី ជាន់អ្នកទេសចរស្លាប់២នាក់
ស្ត្រីជាអ្នកទេសចរពីរនាក់គឺ Easton Taylor អាយុ៦៨ឆ្នាំមកពីចក្រភពអង់គ្លេសនិង Alison Taylor អាយុ ៦៧ ឆ្នាំមកពីនូវែលសេឡង់ត្រូវបានសម្លាប់ដោយសត្វដំរី ខណៈពេលកំពុងដើរលេងសួនសត្វក្នុងឧទ្យានជាតិ South Luangwa ប្រទេសហ្សំប៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBC នៅថ្ងៃទី០៥ខែកក្កដានេះ។

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ពេលក្រុមទេសចរកំពុងដើរកាត់សួនសត្វ។ ប៉ូលិសបាននិយាយថា មេដំរីមួយក្បាលដែលមានកូនមួយ ស្រាប់តែរត់មករកពួកគេពីក្រោយ។ មគ្គុទ្ទេសក៍សួនសត្វបានព្យាយាមបន្លាចដំរីចេញដោយបាញ់ព្រមាន ប៉ុន្តែនៅតែមិនអាចរារាំងដំរីបាន។ ដំរីបានជាន់អ្នកទេសចរទាំង២នាក់ស្លាប់នៅនឹងកន្លែង។
ជនរងគ្រោះបានស្នាក់នៅក្នុងជុំរុំ Big Lagoon អស់រយៈពេល ៤ថ្ងៃ ហើយកំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរទៅកាន់ជុំរុំមួយផ្សេងទៀត នៅពេលដែលការវាយប្រហារបានកើតឡើង។
អាជ្ញាធរបានគូសបញ្ជាក់ថា ដំរីដែលវាយប្រហារជាដំរីញីមានការការពារយ៉ាងខ្ពស់ចំពោះកូនរបស់វា ហើយបានណែនាំភ្ញៀវទេសចរឲ្យរក្សាចម្ងាយពីវាដើម្បីសុវត្ថិភាព។ មកដល់ពេលនេះការិយាល័យបរទេសអង់គ្លេសបានបញ្ជាក់ថាខ្លួនកំពុងជួយដល់គ្រួសារជនរងគ្រោះអង់គ្លេសនិងធ្វើការជាមួយមន្ត្រីក្នុងតំបន់។
គួររម្លឹកថាសោកនាដកម្មនេះក៏បានកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សត្វដំរីដ៏សាហាវពីមុនមកលើអ្នកទេសចរនៅក្នុងប្រទេសហ្សំប៊ី ដែលធ្វើឱ្យមានការព្រួយបារម្ភជាបន្តបន្ទាប់អំពីសុវត្ថិភាពនៅក្នុងសួនសត្វ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


