ព័ត៌មានអន្ដរជាតិ
ឥណ្ឌា ប្រើប្រាស់ AI ជួយបញ្ឈប់គ្រោះថ្នាក់រថភ្លើងបុកដំរី
រដ្ឋ Tamil Nadu ដែលស្ថិតនៅភាគខាងត្បូងឥណ្ឌា បានដាក់ប្រើប្រាស់ប្រព័ន្ធឃ្លាំមើលភ្ជាប់ជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដើម្បីបង្ការគ្រោះថ្នាក់សត្វដំរីនៅលើផ្លូវរថភ្លើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងរយៈពេល១ទសវត្សចុងក្រោយ មានករណីងាប់សត្វដំរីចំនួន ៣៦ក្បាលនៅលើផ្លូវរថភ្លើងក្នុងរដ្ឋ Tamil Nadu។ ក្នុងចំណោមដំរីដែលងាប់ មាន១១ក្បាល បានជួបគ្រោះថ្នាក់នៅលើផ្លូវរថភ្លើងក្បែរទីក្រុង Madukkarai ដែលជាតំបន់ព្រៃឈើជាប់ព្រំប្រទល់រដ្ឋ Kerala។ ផ្លូវរថភ្លើងនៅតំបន់នោះ គឺជាផ្លូវប្រសព្វរបស់ហ្វូងដំរី ដែលត្រូវឆ្លងកាត់ចេញចូលពីតំបន់ព្រៃមួយទៅតំបន់ព្រៃមួយទៀត។
នៅក្នុងឆ្នាំ២០២១ តុលាការកំពូលនៅរដ្ឋ Tamil Nadu បានចេញបញ្ជាឲ្យនាយកដ្ឋានព្រៃឈើ និងរថភ្លើង ធ្វើយ៉ាងណាបង្ការឲ្យបាននូវករណីគ្រោះថ្នាក់សត្វដំរីបែបនេះទៀត។
មកទល់នឹងពេលនេះ នាយកដ្ឋានព្រៃឈើរដ្ឋ Tamil Nadu បានដំឡើងប៉មចំនួន ១២ អមនៅតាមផ្លូវរថភ្លើងក្រុង Madukkarai ហើយនៅលើប៉មនីមួយៗមានបំពាក់កាមេរ៉ាប្រើប្រាស់បច្ចេកវិទ្យា AI។ លោក Ashish Rajput អ្នកគ្រប់គ្រងគម្រោងនេះ បាននិយាយថា កាមេរ៉ា AI មានកម្មវិធីសម្គាល់ដឹងពីចលនាភាវៈមានជីវិត ដែលចូលមកក្បែរផ្លូវរថភ្លើង។ នៅពេលដំរីចូលមកបរិវេណខ្ទង់ ៣០ម៉ែត្រពីផ្លូវរថភ្លើង នោះសញ្ញាប្រកាសអាសន្ននឹងរោទិ៍ ហើយបញ្ជូនទៅកាន់បុគ្គលិករថភ្លើង និងមន្ត្រីព្រៃឈើ ដើម្បីសម្រួលឲ្យរថភ្លើងបន្ថយល្បឿន ព្រមទាំងបញ្ចៀសសត្វដំរីពីទិសដៅដែលមានគ្រោះថ្នាក់។

អ្នកស្រី Supriya Sahu លេខាធិការនៃនាយកដ្ឋានព្រៃឈើ Tamil Nadu បានប្រាប់ឲ្យដឹងថា គម្រោងប្រើ AI នេះ បានលេចចេញជារូបរាងកាលពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយចាយអស់ថវិកាចំនួនជាង ៨៦ម៉ឺនដុល្លារ។ សម្រាប់ការអនុវត្តរយៈពេលប៉ុន្មានខែកន្លងមក ប្រព័ន្ធ AI បានចាប់ដឹងពីវត្តមាននៃដំណើរសត្វដំរីចំនួន ៤០០ក្បាល ដែលចូលមកកៀកផ្លូវរថភ្លើង ហើយបង្ការករណីគ្រោះថ្នាក់បានយ៉ាងជោគជ័យ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


