Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ប្រកាសថា អ៊ីស្រាអែល នឹងគ្រប់គ្រងសន្តិសុខ ហ្គាហ្សា ទាំងស្រុង ក្រោយចប់សង្គ្រាម

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា បន្ទាប់ពីសង្គ្រាមជាមួយក្រុមហាម៉ាសបញ្ចប់ទៅ ប្រទេសរបស់លោក នឹងគ្រប់គ្រងសន្តិសុខទាំងស្រុង លើតំបន់ហ្គាហ្សាសម្រាប់រយៈពេលគ្មានកំណត់។

ក្នុងបទសម្ភាសជាមួយ ABC News ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកា លោក Netanyahu ត្រូវបានគេសួរអំពីផែនការរយៈពេលវែងរបស់អ៊ីស្រាអែល សម្រាប់ទឹកដីនេះ ប្រសិនបើខ្លួនទទួលបានជោគជ័យក្នុងការកម្ចាត់ក្រុមហាម៉ាសមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖ AFP)

លោកនិយាយថា “ខ្ញុំគិតថា អ៊ីស្រាអែលនឹងមានការទទួលខុសត្រូវផ្នែកសន្តិសុខទាំងស្រុង សម្រាប់រយៈពេលមិនកំណត់មួយ ពីព្រោះយើងបានឃើញអ្វីដែលកើតឡើងនៅពេលដែលយើងមិនមានវា។ នៅពេលយើងមិនមានទំនួលខុសត្រូវផ្នែកសន្តិសុខ អ្វីដែលយើងមានគឺការផ្ទុះឡើងនៃភេរវកររបស់ក្រុមហាម៉ាស ក្នុងកម្រិតមួយដែលយើងនឹកស្មានមិនដល់”។

ទោះបីជាយ៉ាងណាក៏ដោយ ការ​អត្ថាធិប្បាយ​នេះ​ហាក់​ផ្ទុយ​នឹង​ការ​លើក​ឡើង នាពេល​កន្លង​មក​របស់​មន្ត្រី​ជាន់​ខ្ពស់​អ៊ីស្រាអែល។

ពេលប្រកាសអំ​ពី​ប្រតិបត្តិការ​វាយ​លុក​ជើងគោកនៅ​តំបន់របស់​ប៉ាឡេស្ទីន​ កាល​ពី​ខែ​មុន រដ្ឋមន្ត្រី​ការពារ​ជាតិអ៊ីស្រាអែល​លោក Yoav Gallant ​សង្កត់​ធ្ងន់​ថា ទាហាន​អ៊ីស្រាអែល ​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះជីវិតរស់នៅ​ប្រចាំថ្ងៃ​នៅ​តំបន់ ហ្គាហ្សាស្រ្ទីប ឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មនុស្សស្លាប់នៅហ្គាហ្សា កើនលើស ១០០០០នាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម