Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុអ្វីបានជា អ៊ុយក្រែន ប្រើតែយន្តហោះគ្មានមនុស្សបើកក្នុងប្រតិបត្តិការ​វាយបកលើ រុស្ស៊ី?

បានផុស

នៅ

កាសែត Wall Street Journal កាលពីថ្ងៃចន្ទបានចុះផ្សាយអត្ថបទមួយរៀបរាប់អំពីដើមចម ក៏ដូចជាមូលហេតុដែលបណ្ដាលឲ្យកងកម្លាំងអ៊ុយក្រែនប្រើប្រាស់តែយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រតិបត្តិការវាយបកទៅលើកងកម្លាំងរុស្ស៊ី ចាប់តាំងពីដើមខែមិថុនាមក ។

នៅក្នុងខ្លឹមសារនៃអត្ថបទនោះ កាសែត Wall Street Journal បានសរសេរថា មូលហេតុដែលកងកម្លាំងអ៊ុយក្រែនបង្ខំចិត្តប្រើប្រាស់យន្តហោះគ្មានមនុស្សបើកក្នុងប្រតិបត្តិការវាយបកទៅលើរុស្ស៊ី គឺដោយសារតែអ៊ុយក្រែនខ្វះទាំងកម្លាំងទ័ព មិនសូវមានគ្រាប់បាញ់លើសមរភូមិ រួមទាំងកង្វះរថពាសដែកនៅក្នុងកម្លាំងជួរមុខផងដែរ ។

ខ្លឹមសារក្នុងកាសែតនោះបានរៀបរាប់ទៀតថា ដោយសារតែកង្វះគ្រាប់បាញ់ និងបញ្ហាផ្សេងៗទៀតនេះហើយ ទើបអ៊ុយក្រែនសម្រេចចិត្តប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីសន្ស៉ំកម្លាំងទ័ពដែលនៅសេសសល់ ម្យ៉ាងទៀតគឺដើម្បីផ្លាស់ប្ដូរជំហរការពារ ស្របពេលដែលប្រតិបត្តិការវាយបកអស់រយៈពេលជាច្រើនខែមកនេះ ក៏មិនទទួលបានផ្លែផ្កាអ្វីទៅទៀត ។

ស្របពេលជាមួយគ្នានេះ មន្ត្រីសន្តិសុខជាន់ខ្ពស់មួយរូបរបស់អ៊ុយក្រែនក៏បានសារភាពប្រាប់កាសែត The Wall Street Journal ផងដែរថា “បច្ចុប្បន្នស្ថានភាពវាយលុករបស់កងកម្លាំងអ៊ុយក្រែន ពិតជាជួបបញ្ហាជាប់គាំង ដោយសារតែបញ្ហាកង្វះគ្រាប់បាញ់ និងកម្លាំងទ័ពប្រយុទ្ធ ដូច្នេះការវាយលុយណាមួយទៅលើទ័ពរុស្ស៊ី គឺមិនអាចទៅរួចនោះទេ” ។

ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវបានបញ្ចេញកម្លាំងទ័ពក្នុងកងពលតូចប្រយុទ្ធដែលហ្វឹកហ្វឺនដោយគ្រូបង្ហាត់របស់អង្គការណាតូ និងបំពាក់ដោយអាវុធរបស់លោកខាងលិច រួមទាំងរថក្រោះខ្លារខិន Leopard និង Challenger ។

ទោះយ៉ាងណា ៣ ខែក្រោយមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រតិបត្តិការវាយលុករបស់កងកម្លាំងទីក្រុងកៀវ គឺរងបរាជ័យយ៉ាងអាម៉ាស់ និងខូចខាតឧបករណ៍យោធាយ៉ាងដំណុំ ខណៈមន្ត្រីលោកខាងលិចមួយចំនួនក៏ទទួលស្គាល់ពីការខកចិត្តមួយនេះផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងតម្លៃរាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន មានផែនការមួយសម្រាប់ប្រយុទ្ធជាមួយ រុស្ស៊ី តែសុំលាក់សិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន និងរដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវឱ្យមានការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងវិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

យូនីសេហ្វ ព្រមានថា​កុមារ​​មីយ៉ាន់​ម៉ា​រាប់​លាន​នាក់មាន​​ហានិភ័យ​ធ្ងន់ធ្ងរ បន្ទាប់​ពី​រញ្ជួយ​ដី​

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

Apple ដណ្ដើមតំណែងកំពូលលើទីផ្សារស្មាតហ្វូននៅចិនមកវិញ ក្រោយលក់ iPhone បញ្ចុះតម្លៃ

កីឡា១៧ នាទីutes មុន

Charlie Scott មើលឃើញលីគកម្ពុជា កំពុង​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ ដោយសារកត្តា​ទាំងនេះ

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ គ្រោងបន្ថែម​ការលក់អាវុធ​ច្រើន​ជាង​មុន​ឲ្យ​តៃវ៉ាន់ ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ចិន

Sokha Hotels

ព័ត៌មានពេញនិយម