Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះធ្លាក់បុករថយន្តកំពុងបើកបរ នៅសហរដ្ឋអាមេរិក

បានផុស

នៅ

ជាហេតុការណ៍កម្រមួយនៅសហរដ្ឋអាមេរិក ដោយយន្តហោះធុនតូចមួយគ្រឿងបានក្រឡាប់លើផ្លូវរត់ពេលកំពុងចុះចតនៅអាកាសយានដ្ឋានរដ្ឋតិចសាស់ រួចរអិលទៅបុកនឹងរថយន្តដែលកំពុងឆ្លងកាត់ផ្លូវក្បែរនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jack Schneider ជាសាក្សីបានឃើញហេតុការណ៍ផ្ទាល់ បានប្រាប់ទូរទស្សន៍ក្នុងស្រុក WFAA-TV កាលពីថ្ងៃសៅរ៍ថា “ខ្ញុំបានឃើញយន្តហោះចុះពីលើផ្លូវរត់យ៉ាងលឿន ខ្ញុំដឹងយ៉ាងច្បាស់ ថាវានឹងមិនអាចឈប់ដោយងាយនោះទេ” ។ ដោយសារល្បឿនលឿនពេកនៃយន្តហោះ សំបកកង់របស់វាមិនអាចទប់ទល់បាន ហើយក៏ធ្លាក់ផ្លូវតែម្ដង។

នៅក្នុងឧបទ្ទវហេតុនេះ អ្នកបើកបររថយន្តត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួសស្រាល ចំណែកអ្នកជិះលើយន្តហោះចំនួន ២នាក់ មិនមានរបួសអ្វីនោះទេ។ ជុំវិញហេតុការដ៏កម្រនេះផងដែរ រដ្ឋបាលអាកាសចរណ៍សហព័ន្ធកំពុងស៊ើបអង្កេតមូលហេតុនៃការធ្លាក់របស់វា.

សូមទស្សនាវីដេអូពី​ AP!

ប្រែសម្រួល៖ សន្យា

ប្រភព៖ BBC

ចុចអាន៖ ករណីកម្រ ស្ត្រី​អាមេរិកម្នាក់មានស្បូន ២ ពពោះកូនភ្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម