ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រ៉ាយរ៉ាប់ស្ថានភាពក្នុងតំបន់ប្រយុទ្ធជាមួយ រុស្ស៊ី ទៅកាន់ អាមេរិក
ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែនលោក Valeriy Zaluzhny កាលពីថ្ងៃអង្គារបានរៀបរាប់យ៉ាងលម្អិតអំពីស្ថានភាពនៅក្នុងតំបន់ប្រយុទ្ធជាមួយរុស្ស៊ី ទៅកាន់ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិកលោក Charles Brown នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទដ៏កម្រមួយ ។

នៅក្នុងកិច្ចសន្ទនានោះ លោក Zaluzhny បានពណ៌នាថា “ស្ថានភាពនៅក្នុងតំបន់ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី គឺស្មុគស្មាញ និងសាំញ៉ាំ ជាពិសេសកម្លាំងទ័ពរបស់អ៊ុយក្រែនកំពុងជាប់គាំងនៅផ្នែកជាច្រើន ដោយសារតែបញ្ហាកង្វះគ្រាប់បាញ់ និងកម្លាំងទ័ពប្រយុទ្ធ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងស្ថានការណ៍នោះបាន” ។
ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយកំពូលរូបនេះលើកឡើងទៀតថា បច្ចុប្បន្នតំបន់អ៊ុយក្រែនដែលកំពុងក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីសំណាក់កងកម្លាំងរុស្ស៊ី រួមមានទីក្រុង Avdeevka, ទីក្រុង Kupyansk និងទីក្រុង Maryinka ។
លោក Zaluzhny បានសរសេរនៅក្នុងឆានែល Telegram ថា “យើងក៏បានពិភាក្សាអំពីផែនការសម្រាប់ទប់ទល់នឹងការវាយលុករបស់រុស្ស៊ីនៅក្នុងរដូវរងារដែលខិតជិតមកដល់ផងដែរ ជាពិសេសគឺការផ្គត់ផ្គង់ប្រព័ន្ធខែលការពារដែនអាកាស ក៏ដូចជាយន្តហោះគ្មានមនុស្សបើកជាដើម” ។

មន្ត្រីអាមេរិកប៉ាន់ប្រមាណថា ចាប់តាំងពីផ្ទុះសង្គ្រាមជាមួយរុស្ស៊ីដែលអូសបន្លាយពេលជិត ២ ឆ្នាំហើយនោះ អ៊ុយក្រែនបានបាត់កម្លាំងទ័ពចំនួន ៧០,០០០ នាក់ និងរហូតដល់ ១២០,០០០ រងរបួស ខណៈក៏ខូចខាតសព្វាវុធដែលលោកខាងលិចផ្ដល់ឲ្យ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។
ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវបានបញ្ចេញកម្លាំងទ័ពក្នុងកងពលតូចប្រយុទ្ធដែលហ្វឹកហ្វឺនដោយគ្រូបង្ហាត់របស់អង្គការណាតូ និងបំពាក់ដោយអាវុធរបស់លោកខាងលិច រួមទាំងរថក្រោះខ្លារខិន Leopard និង Challenger ។

ទោះយ៉ាងណា ៣ ខែក្រោយមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រតិបត្តិការវាយលុករបស់កងកម្លាំងទីក្រុងកៀវ គឺរងបរាជ័យយ៉ាងអាម៉ាស់ និងខូចខាតឧបករណ៍យោធាយ៉ាងដំណុំ ខណៈមន្ត្រីលោកខាងលិចមួយចំនួនក៏ទទួលស្គាល់ពីការខកចិត្តមួយនេះផងដែរ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងតម្លៃរាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ហេតុអ្វីបានជា អ៊ុយក្រែន ប្រើតែយន្តហោះគ្មានមនុស្សបើកក្នុងប្រតិបត្តិការវាយបកលើ រុស្ស៊ី?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
គ្រូគុនចម្រុះខ្មែរមួយរូប នឹងយក “គុនល្បុក្កតោ” បង្ហាញលើឆាកមហោស្រពភាពយន្តពិភពលោកអាស៊ីលើកដំបូង
-
សន្តិសុខសង្គម៧ ថ្ងៃ មុន
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ជាក្រុមអ្នកអាជីពឆបោកលុយពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ភ័យស្លន់ស្លោ ក្រោយឃើញផ្លែប៉ោមមួយផ្លែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
រដ្ឋមន្រ្តីក្រសួងសាធារណការ បង្ហាញពីវឌ្ឍនភាពការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ផ្លូវល្បឿនលឿនពីព្រលានយន្តហោះថ្មីមកក្រុងសៀមរាប នៅមិនទាន់កំណត់ថ្ងៃបើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
១០ ខែ ឆ្នាំនេះ កម្ពុជា មានរោងចក្របើកថ្មីជិត ២ ពាន់ ផ្តល់ការងារដល់កម្មករជិត ៩ ម៉ឺននាក់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
គ្រូមត្តេយ្យនៅចិន វិះត្រូវបណ្ដេញចេញ ដោយសារតែមុខដូច Angelababy ពេក