ព័ត៌មានអន្ដរជាតិ
រុស្ស៊ី នឹងដាក់បញ្ចូលមេរៀនអំពីរបៀបប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ចាប់ពីថ្នាក់វិទ្យាល័យទៅ
ប្រទេសរុស្ស៊ីគ្រោងនឹងដាក់បញ្ចូលមេរៀនស្ដីអំពីប្រតិបត្តិការ ក៏ដូចជារបៀបប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (UAV) ចូលទៅក្នុងកម្មវិធីសិក្សាដល់សិស្សថ្នាក់វិទ្យាល័យក្នុងប្រទេស ស្របពេលក្រសួងអប់រំក៏បានចេញសេចក្ដីសម្រេចអំពីការបង្ហាត់ត្រៀមលក្ខណៈធ្វើជាយោធានៅតាមសាលាផងដែរ ។

យោងតាមសេចក្តីព្រាងដែលបានដាក់បញ្ចូលក្នុងប្រព័ន្ធច្បាប់សហព័ន្ធរុស្ស៊ីបានឲ្យដឹងថា សិស្សវិទ្យាល័យនឹងត្រូវបានជូនដំណឹងអំពីការរៀនមេរៀននៃការត្រៀមលក្ខណៈធ្វើជាយោធាក្នុងវគ្គសិក្សាដែលមានចំណងជើងថា “មូលដ្ឋានគ្រឹះនៃសន្តិសុខ និងការការពារមាតុភូមិ” ។
លើសពីនេះទៀត ក្នុងកម្មវិធីសិក្សានោះក្រសួងអប់រំក៏គ្រោងនឹងផ្ដល់មេរៀនអំពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (UAV) រួមទាំងការយល់ដឹង និងការបណ្ដុះបណ្ដាលអំពីវិធីដែលសិស្សានុសិស្សអាចប្រើវាក្នុងការប្រយុទ្ធ ក៏ដូចជារៀនក្បួនដោះស្រាយ និងប្រឆាំងយន្តហោះគ្មានមនុស្សបើករបស់សត្រូវផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក៏បានបង្ហាញការគាំទ្រចំពោះគំនិតនៃការផ្តល់ការបណ្តុះបណ្តាលប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនៅក្នុងសាលារៀន ក្នុងអំឡុងពេលកិច្ចប្រជុំមួយកាលពីខែមេសាជាមួយតំណាងក្រុមហ៊ុនផលិតដ្រូនផងដែរ ។
ស្របពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំរុស្ស៊ីលោក Sergey Kravtsov បានឲ្យដឹងថា ការដាក់បញ្ចូលកម្មវិធីសិក្សាទាំងអស់នេះ គឺជារឿងចាំបាច់ដែលមិនអាចខ្វះបាននៅក្នុងសាលារៀនទូទាំងប្រទេស ហើយក្រសួងក៏កំពុងរិះរកមេរៀនសំខាន់ៗផ្សេងទៀតផងដែរ ដើម្បីដាក់ចូលក្នុងមុខវិជ្ជាសិក្សាក្នុងគោលបំណងផ្ដល់ឲ្យសិស្សានុសិស្សរៀនការពារខ្លួនប្រឆាំងនឹងសត្រូវពីខាងក្រៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ុយក្រែន រ៉ាយរ៉ាប់ស្ថានភាពក្នុងតំបន់ប្រយុទ្ធជាមួយ រុស្ស៊ី ទៅកាន់ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


