ព័ត៌មានអន្ដរជាតិ
មន្ទីរពេទ្យភាគខាងជើងហ្គាហ្សាលែងដំណើរការទាំងស្រុងហើយ
ពេលនេះមន្ទីរពេទ្យនៅភាគខាងជើងហ្គាហ្សាលែងមានសេវាទាំងស្រុងហើយ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលប៉ាឡេស្ទីន។

លោក Ashraf al-Qudra អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera នៅថ្ងៃអង្គារថា មន្ទីរពេទ្យនៅភាគខាងជើងនៃហ្គាហ្សាត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអេលទាំងស្រុង រហូតធ្វើឱ្យសេវាកម្មទាំងអស់ត្រូវបញ្ឈប់។
ជាមួយគ្នានោះ អ៊ីស្រាអែលបានទម្លាក់គ្រាប់បែក និងបំផ្លាញផ្នែកខ្លះនៃមន្ទីរពេទ្យ al-Shifa ដែលជាមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សា កំពុងធ្វើឱ្យមនុស្សជាង ៧០០នាក់ត្រូវបានឃុំខ្លួនក្រោមការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែល។

កាលពីសប្តាហ៍មុន កងកម្លាំងអ៊ីស្រាអែលបានរឹបអូសយកមន្ទីរពេទ្យដើម្បីស្វែងរកបណ្តាញផ្លូវរូងក្រោមដីរបស់ហាម៉ាស និងចោទប្រកាន់ថាវាមជ្ឈមណ្ឌលបញ្ជាដែលត្រូវបានសាងសង់នៅក្រោមអគារនោះ ប៉ុន្តែក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់នេះ។
ប្រែសម្រួល៖ សន្យា
ប្រភព៖ Aljazeera
ចុចអាន៖ ថៃ គ្រោងអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយស្របច្បាប់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


