ព័ត៌មានអន្ដរជាតិ
ផ្កាយរណបចារកម្មដែល កូរ៉េខាងជើង បាញ់បង្ហោះប៉ុន្មានថ្ងៃមុន គឺដើម្បីថតកន្លែងសំខាន់ៗបស់ អាមេរិក
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅអង្គារនេះថា ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងបានថតរូបសេតវិមាន និងមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ស្របពេលដែលលោក គីម ជុងអ៊ុន ក៏ទទួលបានរូបភាពទាំងនោះផងដែរ ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានបញ្ជាក់ទៀតថា ក្រៅពីសេតវិមាន និងមន្ទីរបញ្ចកោណ, ផ្កាយរណបចារកម្មរបស់កូរ៉េខាងជើងមួយនេះថែមទាំងបានថតរូបនាវាផ្ទុកយន្តហោះនៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិកក្នុងទីក្រុង Norfolk រដ្ឋ Virginia ផងដែរ ។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាមួយដែលមានឈ្មោះថា Malligyong-1 ចូលទៅក្នុងលំហយ៉ាងត្រឹមត្រូវ និងជោគជ័យ ប៉ុន្តែមួយថ្ងៃក្រោយមកកូរ៉េខាងត្បូងបានប្រកាសឆ្លើយតប ដោយផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ដើម្បីកាត់បន្ថយភាពតានតឹង ។

ទោះយ៉ាងណា ២ ថ្ងៃក្រោយមក ពោលនៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រសួងការពារជាតិកូរ៉េខាងជើងបានប្រកាសវិញថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងលែងគោរពតាមកិច្ចព្រមព្រៀងទាំងមូលហើយ ហើយថែមទាំងនឹងបន្តសកម្មភាព ក៏ដូចជាដកវិធានការដែលធ្វើឡើងដើម្បីការពារជម្លោះយោធានៅគ្រប់វិស័យ រួមទាំងដីគោក សមុទ្រ និងផ្លូវអាកាសទាំងអស់ ជាពិសេសនឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងឧបករណ៍យោធាប្រភេទថ្មីនៅក្នុងតំបន់ព្រំដែនផងដែរ ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ គឺបានកើតឡើងលឿនជាងការរំពឹងទុក ដែលទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ប្រទេសជប៉ុន ។ ដំបូងឡើយ កូរ៉េខាងជើង បានផ្តល់ព័ត៌មានទៅទីក្រុងតូក្យូថា ខ្លួនអាចនឹងបាញ់បង្ហោះផ្កាយរណបចារកម្មមិនឲ្យផុតថ្ងៃទី៣០ ខែវិច្ឆិកានោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ បញ្ជីឈ្មោះចំណាប់ខ្មាំងក្រុមទី ៥ ដែលត្រៀមដោះលែង ធ្លាក់ទៅដល់ដៃ អ៊ីស្រាអែល ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


