Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់ ប្រកាសរួបរួមជាមួយពលរដ្ឋនៅតំបន់ហ្គាហ្សា

បានផុស

នៅ

ប្រទេសលីបង់នៅថ្ងៃចន្ទនេះបានប្រកាសបិទការិយាល័យ និងស្ថាប័នរដ្ឋាភិបាលទាំងអស់នៅទូទាំងប្រទេសដើម្បីបង្ហាញពីការរួបរួម ក៏ដូចជាសាមគ្គីភាពជាមួយពលរដ្ឋតំបន់ហ្គាហ្សា និងភូមិភាគខាងត្បូងប្រទេសលីបង់ដែលកំពុងក្លាយជាផ្ទាំងស៊ីបពីការវាយប្រហារយ៉ាងសន្ធាប់របស់កងកម្លាំងអ៊ីស្រាអែល ។

នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃអាទិត្យ អគ្គលេខាធិការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៃប្រទេសលីបង់ លោក Mahmoud Mekkiya បានប្រកាសថា “លោកនាយករដ្ឋមន្ត្រី Najib Mikati បានធ្វើការសម្រេចចិត្តទៅតាមការអំពាវនាវជាសកលក្នុងការធ្វើកូដកម្មដើម្បីបង្ហាញពីសាមគ្គីភាពជាមួយពលរដ្ឋហ្គាហ្សា និងប្រជាជនប៉ាឡេស្ទីន រួមទាំងមិត្តរបស់យើងផងដែរ” ។

ស្របពេលជាមួយគ្នានេះ អង្គការចាត់តាំងរបស់លីបង់ The Beirut Engineers ក៏បានបញ្ជាក់អំពីការបិទការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងរដ្ឋធានី Beirut រួមជាមួយនឹងការិយាល័យរបស់ខ្លួនផ្សេងទៀតនៅទូទាំងតំបន់ផ្សេងៗគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ សកម្មភាពរួមទាំងនេះ គឺកើតមានឡើង ស្របតាមការអំពាវនាវទ្រង់ទ្រាយធំដែលផ្តួចផ្តើមឡើងដោយសកម្មជននៅទូទាំងពិភពលោក ក្រោមពាក្យថា “Strike For Gaza” ដោយជំរុញឲ្យមានការធ្វើកូដកម្មជាសកលនៅថ្ងៃចន្ទ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយអ្នករស់នៅតំបន់ហ្គាហ្សា និងដាក់សម្ពាធលើរដ្ឋាភិបាលនានាដើម្បីចាត់វិធានការឆ្ពោះទៅរកការបញ្ចប់សង្គ្រាមអ៊ីស្រាអែល ។

ភាពតានតឹងថ្មីបានផ្ទុះឡើងនៅតាមតំបន់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ចំពេលមានការបាញ់ស្រោចកាំភ្លើងធំដាក់គ្នាទៅវិញទៅមករវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវបំផុត ចាប់តាំងពីភាគីទាំងពីរបានតស៊ូប្រយុទ្ធគ្នាក្នុងសង្គ្រាមទ្រង់ទ្រាយធំកាលពីឆ្នាំ ២០០៦ ខណៈបច្ចុប្បន្នក៏នៅតែមានការសង្គ្រឺតធ្មេញដាក់គ្នាផងដែរ ។

ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ កងកម្លាំង​ការពារ​អ៊ីស្រាអែល (IDF) និង​ក្រុមហេសបូឡាក៏បាន​កំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្មផងដែរ ខណៈការបាញ់រះគ្រាប់រ៉ុកកែតទាំងនោះ គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ក្រោយព្រឹត្តិការណ៍ ៧ តុលា ។

នៅពេលនោះ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែល ហើយថែមទាំងបានវាយឆ្មក់ចូលតាមព្រំដែនដោយចាប់ពង្រត់ និងសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលជិត ១៨,០០០ នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះភាគច្រើនជាកុមារ និងស្ត្រី ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៤៩,២០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការ វាយប្រហារសម្លាប់ទាហាន លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

ឆ្នាំនេះរាជធានីភ្នំពេញ មានសិស្សពូកែច្រើនជាងខេត្តផ្សេងៗ ខណៈកណ្ដាលតាមពីក្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អគារបុរាណចំនួន៦១៤ក្នុងចំណោម៩៦១​ នៅ​មីយ៉ាន់ម៉ា​ ខូតខាតដោយសារការរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទំពាំងព្រិច​ដល់​រដូវ​សំបូរ មួយ​គីឡូ​អាច​លក់បានតម្លៃ ៦ ពាន់រៀលតាមទីផ្សារសព្វថ្ងៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេនទុំ ស្ញើចសរសើរកូនខ្មែរទី១ បំផុសផ្ទាំងគំនូរល្ខោនស្រមោលស្បែកធំនៅលើជញ្ជាំង នាទីក្រុងស៊ីដនី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្រ្តីជាន់ខ្ពស់មហាផ្ទៃ ព្រមានចាត់វិធានការផ្លូវច្បាប់ ករណីជនមួយក្តាប់តូចប្រើឈ្មោះថា នៅពីក្រោយការឈូសឆាយព្រៃលិចទឹក

ព័ត៌មានជាតិ២២ ម៉ោង មុន

ស្វាយកែវ​ល្មៀត​គ្មាន​ទីផ្សារ ធ្វើ​ឱ្យ​ពលរដ្ឋ​ចាក់ចោល​រាប់តោន

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងមុខងារ នឹងចាប់ដៃអង្គភាពប្រឆាំងអំពើពុករលួយ បង្ក្រាបជនស៊ីឈ្នួលរត់ការ​ចូល​ក្របខណ្ឌ​រដ្ឋ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជីវករខ្មែរសម្រុកយកផ្សិតប៉ក់ទៅលក់នៅព្រំដែនអានសេះ ត្រូវ​អាជ្ញាធរ​ថៃ​​ហាម​ឃាត់

សន្តិសុខសង្គម២៣ ម៉ោង មុន

អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ជនសង្ស័យ៦នាក់ ករណី​ចែកចាយ​គ្រឿងញៀន​១៥៩ កញ្ចប់ និង​ដកហូត​វត្ថុតាង​មួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្នំភ្លើងនៅអាឡាស្កា ជិតផ្ទុះជាមួយកម្លាំងដ៏ខ្លាំង ខណៈអ្នកជំនាញព្រមានពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម