ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចាប់ផ្ដើមរកឃើញសាកសពចំណាប់ខ្មាំង ក្រោយក្រុមហាម៉ាសព្រមានគ្មានឈ្លើយសឹកណានៅសល់ជីវិត
កងទ័ពអ៊ីស្រាអែលបានអះអាងរកឃើញសាកសពចំណាប់ខ្មាំង ២ នាក់នៅក្នុងតំបន់ហ្គាហ្សា ខណៈដែលអ្នកទាំងពីរនោះសុទ្ធសឹងតែត្រូវបានចាប់ធ្វើជាឈ្លើយសឹកដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ក្នុងពិធីបុណ្យតន្ត្រីជិតព្រំដែនតំបន់ហ្គាហ្សាស្ទ្រីប អំឡុងការវាយឆ្មក់ឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ។

យោងតាមសេចក្ដីថ្លែងការណ៍របស់យោធាបានឲ្យដឹងថា សាកសពចំណាប់ខ្មាំងទាំងពីរនាក់នោះមានឈ្មោះ Eden Zacharia ភេទស្រី វ័យ ២៨ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Sergeant Major Ziv Dado ភេទប្រុស វ័យ ៣៦ ឆ្នាំ ខណៈក្នុងអំឡុងពេលលីសែងសាកសពរបស់ចំណាប់ខ្មាំងនោះ ក៏មានទាហានអ៊ីស្រាអែល ២ រូបបានបាត់បង់ជីវិត និងអ្នកផ្សេងទៀតរងរបួសផងដែរ ។
ទន្ទឹមនោះ ការប្រទះឃើញសាកសពរបស់ចំណាប់ខ្មាំងក្នុងតំបន់ហ្គាហ្សានៅពេលនេះក៏កើតមានឡើង ក្រោយពេលដែលក្រុមហាម៉ាសប្រកាសថា នឹងមិនមានឈ្លើយសឹកណាមួយនៅសល់ជីវិតរស់នៅឡើយ ប្រសិបបើអ៊ីស្រាអែលមិនព្រមធ្វើតាមការដោះដូរអ្នកទោសប៉ាឡេស្ទីន និងសម្រេចការចរចាក្នុងលក្ខខណ្ឌណាមួយនោះ ។
ជាក់ស្ដែង អ៊ីស្រាអែលមិនខ្វល់នឹងពាក្យសម្ដីទាំងនេះឡើយ ដោយនៅតែបន្តបើកការវាយប្រហារទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងការបំផ្ទុះតាមដីគោកយ៉ាងសន្ធាប់មកលើនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក ។

ពាក់ព័ន្ធនឹងបញ្ហាននេះដែរ អាជ្ញាធរសុខាភិបាលរបស់តំបន់ហ្គាហ្សាបានឲ្យដឹងថា ចាប់តាំងពីការវាយប្រហារសងសឹកដ៏ឃោរឃៅពីសំណាក់កងទ័ពអ៊ីស្រាអែលនោះមក ពលរដ្ឋប៉ាឡេស្ទីនជាង ១៨,៦០០ នាក់ត្រូវបានសម្លាប់ និង ៥០,៥០០ នាក់ផ្សេងទៀតរងរបួស ។
ចំណែកខាងអ៊ីស្រាអែលវិញ ក្រោយការវាយឆ្មក់ឆ្លងព្រំដែនពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានសម្លាប់ជនស៊ីវិលប្រមាណ ១,២០០ នាក់ ហើយរហូតមកដល់ពេលនេះមានក៏មានទាហានអ៊ីស្រាអែលជាង ១០០ នាក់បាត់បង់ជីវិតផងដែរ ខណៈចំណាប់ខ្មាំងជិត ១៣៩ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមប្រដាប់អាវុធមួយនេះនៅឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ កាសែតអាមេរិក WSJ ៖ អ៊ីស្រាអែល ចាប់ផ្ដើមបូមទឹកសមុទ្រពន្លិចផ្លូវរូងក្រោម ដីរបស់ក្រុមហាម៉ាស
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


