ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រាប់ពីសត្រូវពិតរបស់រុស្ស៊ី តែមិនមែនជាអ៊ុយក្រែន
លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទទី១ខែមករាថា អ៊ុយក្រែន គ្រាន់តែជាឧបករណ៍របស់លោកខាងលិច ដែលប្រើប្រាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រទេសរុស្ស៊ីប៉ុណ្ណោះ។ តាមពិតទៅ អ៊ុយក្រែន មិនមែនជាសត្រូវរបស់រុស្ស៊ីឡើយ តែក្រុមឥស្សរជនលោកខាងលិចឯណោះទេ ទើបជាសត្រូវពិត របស់ទីក្រុងមូស្គូ។

ថ្លែងក្នុងមន្ទីរពេទ្យយោធាអំឡុងពេលចុះសួរសុខទុក្ខទាហានដែលរងរបួស លោកពូទីន បញ្ជាក់ថា “រឿងគឺថា ពួកគេមិនមែនកំពុងជួយសត្រូវរបស់យើងទេ ប៉ុន្តែពួកគេនោះ ទើបជាសត្រូវរបស់យើងពិត។ ពួកគេកំពុងខ្ចីដៃអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន ហើយនោះជាអ្វីដែលកំពុងកើតឡើង”។
លោកលើកឡើងថា “ជម្លោះរវាងក្រុងមូស្គូ និងទីក្រុងកៀវ ត្រូវបានរៀបចំឡើងដោយឥស្សរជនបស្ចិមប្រទេសដែលចង់កម្ចាត់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមលោកខាងលិចមិនអាចសម្រេចគោលដៅរបស់ខ្លួនបានទេ ពួកគេទទួលបរាជ័យរួចទៅហើយដូចយើងឃើញស្រាប់។ និយាយទៅ យើងក៏ចង់បញ្ចប់ជម្លោះដែរ ហើយចង់បញ្ចប់ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ប៉ុន្តែក៏ត្រូវតែតាមលក្ខខណ្ឌរបស់យើងដែរ”។
ការបញ្ជាក់របស់លោកពូទីនកើតឡើង ចំពេលប្រធានាធិបតីរូបនេះ ប្រកាសក្តែងៗថា រុស្ស៊ី នឹងវាយប្រហារអ៊ុយក្រែន ឲ្យខ្លាំងជាងមុនទៅទៀត។

តាមការអះអាងពីលោកពូទីន, ការវាយប្រហារចុងសប្តាហ៍របស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod របស់រុស្ស៊ី ដែលបណ្តាលឲ្យជនស៊ីវិលរាប់សិបនាក់ស្លាប់និងរងរបួស គឺជាអំពើភេរវកម្ម។ លោកក៏ព្រមានដែរថា ទីក្រុងកៀវ នឹងមិនរួចខ្លួនទេចំពោះទង្វើបែបនេះ។ យ៉ាងណា ទីក្រុងមូស្គូ នឹងមិនសងសឹកដោយការវាយប្រហារគ្មានរើសអើងលើជនស៊ីវិលឡើយ ប៉ុន្តែខ្លួននឹងផ្តោតលើទីតាំងយោធារបស់អ៊ុយក្រែនជំនួសវិញ។
យោងតាមការប៉ាន់ស្មានចុងក្រោយរបស់រុស្ស៊ី ទាហានអ៊ុយក្រែនជាង៣៨០០០០នាក់ត្រូវបានសម្លាប់ឬរងរបួសក្នុងជម្លោះនេះ។ អ៊ុយក្រែនក៏បាត់បង់គ្រឿងសឹក យ៉ាងធ្ងន់ធ្ងរផងដែរ ខណៈរថក្រោះប្រមាណ ១៤០០០ គ្រឿង និងរថពាសដែកផ្សេងទៀត ត្រូវបានបំផ្លាញ។
ដោយឡែក ទីក្រុងមូស្គូអះអាងថា ខ្លួនបាត់បង់កងទ័ពជិត១៦០០០០នាក់ បន្ទាប់ពីទីក្រុងកៀវ បើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ កាលពីដើមខែមិថុនាឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចូលឆ្នាំថ្មី លោក ពូទីន ប្រកាសវាយអ៊ុយក្រែន ខ្លាំងជាងមុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


