ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់គុក កងទ័ពជើងទឹកម្នាក់ ព្រោះយកការណ៍ឲ្យ ចិន ជាថ្នូរនឹងប្រាក់
កងទ័ពជើងទឹកអាមេរិកមួយរូប នៅមូលដ្ឋានរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានកាត់ទោសដាក់ពន្ធនាគារជាង២ឆ្នាំ បន្ទាប់ពីសារភាពទោសកំហុសថា បានផ្តល់ព័ត៌មានយោធារសើបទៅឲ្យប្រទេសចិន ជាថ្នូរនឹងប្រាក់។

លោក Wenheng Zhao អាយុ២៦ឆ្នាំ បានទទួលស្គាល់ទោសកំហុសកាលពីខែតុលាថា គាត់ពិតជាបានប្រគល់ព័ត៌មានទៅឲ្យចារកម្មចិនមែន ជាថ្នូរនឹងប្រាក់ ហើយតាមការបញ្ជាក់ពីមន្ត្រីអាមេរិក, គាត់បានបញ្ជូនព័ត៌មានអំពីសមយុទ្ធយោធា សកម្មភាពប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទៅឲ្យចិនចន្លោះឆ្នាំ២០២១ដល់ឆ្នាំ២០២៣។
រឿងធំបំផុតគឺថា គាត់បានផ្តល់ព័ត៌មានលម្អិតអំពីសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹកអាមេរិក នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាដ្យាក្រាមអគ្គិសនី និងប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដា ដែលមានទីតាំងនៅមូលដ្ឋានអាមេរិ លើកោះអូគីណាវ៉ារបស់ជប៉ុន ផងដែរ។
យោងតាមក្រសួងយុត្តិធម៌អាមេរិក, លោក Zhao បានចូលទៅក្នុងបន្ទាយទាហាន និងមូលដ្ឋានកងទ័ពជើងទឹកដែលមានការយាមកាមតឹងរ៉ឹង ដើម្បីប្រមូលនិងកត់ត្រាព័ត៌មាន។

គាត់ក៏ចេះវិធីសាស្រ្តទំនើបៗដើម្បីបញ្ជូនព័ត៌មាន បំផ្លាញព័ស្តុតាង និងលាក់បាំងទំនាក់ទំនងរបស់គាត់ជាមួយចារកម្មចិនផងដែរ។ ចិនបានផ្តល់ប្រាក់ឲ្យគាត់ចំនួន១៤ដង ចន្លោះខែសីហាឆ្នាំ២០២១ដល់ខែឧសភាឆ្នាំ២០២៣ ដោយសរុបទៅស្មើនឹងទឹកប្រាក់១៤៨៦៦ដុល្លារអាមេរិក។
សូមបញ្ជាក់ថា Zhao គឺជាជនជាតិអាមេរិក ដើមកំណើតចិន។ គាត់បានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៩ ហើយក្លាយជាពលរដ្ឋអាមេរិកនៅឆ្នាំ២០១២ និងបានចុះឈ្មោះក្នុងជួរកងទ័ពជើងទឹកនៅប្រាំឆ្នាំក្រោយមក។
គាត់ត្រូវបានចាប់ខ្លួនកាលពីខែសីហាឆ្នាំមុនក្នុងរដ្ឋកាលីហ្វ័រញ៉ា រួចក៏សារភាពកំហុសចំពោះការចោទប្រកាន់ពីបទចារកម្មនៅខែតុលា ហើយមកដល់ថ្ងៃអង្គារទី៩ខែមករាឆ្នាំ២០២៤ តុលាការរដ្ឋកាលីហ្វ័រញ៉ា ក៏បានកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ២៧ខែតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិនចាប់បានអត្តសញ្ញាណចារកិច្ចម្នាក់ ប្រមូលព័ត៌មានសម្ងាត់ឲ្យអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


