Connect with us

ព័ត៌មានអន្ដរជាតិ

ទស្សនាទិដ្ឋភាពនៃពិធីគ្រងឈុតប្រពៃណីព្រុយណេ របស់ព្រះបុត្រា Abdul Mateen និងព្រះនាង Anisha

បានផុស

នៅ

ព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Abdul Mateen និង Anisha Isa Kalebic បានបន្តកាលពីយប់មិញជាមួយនឹងពិធី Majlis Istiadat Berbedak Pengant Diraja ជាការបង្ហាញចម្រុះពណ៌នៃទំនៀមទម្លាប់របស់ស្តេចព្រុយណេ​ ដែលមានអាយុកាលរាប់សតវត្ស​ នៅ Balai Singgahsana Indera Buana នៃវិមានប្រណិត Nurul Iman។

ក្រោមពិធីប្រពៃណីដ៏យូរលង់មួយនេះមាន ក្រោមព្រះវត្តមានព្រះចៅ ស៊ុលតង់ Hassanal Bolkiah និងព្រះមហាក្សត្រី​យានី Raja Isteri Pengiran​​ ព្រមទាំងព្រះញាតិវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេសយ៉ាងច្រើនកុះករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងក៏ដោយ នៅពេលពិធីបានចាប់ផ្ដើមដំបូង រាជបុត្រ Abdul Mateen នឹងត្រូវទូលថ្វាយព្រះបិតា មុន​នឹង​ព្រះ​មហាក្សត្រ​យល់​ព្រម​ក្នុង​ការ​ចាប់​ផ្ដើម​ពិធី​ថ្វាយ​ព្រះ​ភ្លើង។ បន្ទាប់ពីទទួលបានការយល់ព្រមពីស្ដេចស៊ុលតង់ ព្រះអង្គម្ចាស់ Mateen ទ្រង់យាងទៅកាន់ into Balai Singgahsana Indera Buana ដោយគ្រងនូវអភិសេកបែបប្រពៃណីហៅ sepangadak merah និង regalia អមដោយព្រះអង្គម្ចាស់ Haji Sufri Bolkiah ព្រមទាំងព្រះញាតិវង្សានុវង្សដទៃទៀត មានទាំងកាន់នូវដាវ, លំពែង, ឆ័ត្រ និងគ្រឿងឥស្សរិយជាច្រើនរាប់មិនអស់។

ក្រោយមកទើបលេចព្រះវត្តមានព្រះនាង Anisha Isa Kalebic គ្រងនូវឈុតប្រពៃណីមិនខុសពីព្រះស្វាមីទ្រង់អមដំណើរជាមួយនឹងព្រះរៀមៗដោយមានកាន់នូវគ្រឿងឥស្សរិយមិនខុសគ្នាប៉ុន្មាននោះទេ។

ដោយឡែក កាលពីថ្ងៃទី០២ នៃព្រះរាជពិធិអភិសេករបស់បុត្រា Abdul Mateen​ និងព្រះនាង Anisha ដោយយោងតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មានព្រុយណេបានបង្ហោះនូវទិដ្ធភាពជារួម​ ក្នុងពិធីសាសនាឥស្លាមក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ស្ដេចស៊ុលតង់ Hassanal Bolkiah ​អមនឹងព្រះញាតិវង្សានុវង្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ក្នុងប្រទេស។

លើសពីនេះទៀតនៅថ្ងៃ១៤ជាថ្ងៃពិធីអភិសេកចុងក្រោយ ប្រព័ន្ធផ្សព្វផ្សាយពិភពលោកបានប៉ាន់ស្មានថា​ ព្រះអង្គម្ចាស់ William និងព្រះនាង Kate Middleton អាច​នឹង​យាងចូលរួម​ក្នុង​ពិធី​អភិសេករបស់បុត្រាព្រុយណេ បន្ទាប់ពី​ស្តេចស៊ុលតង់បានក្លាយជា​ភ្ញៀវដ៏សំខាន់​ក្នុង​ពិធី​អភិសេក​របស់​គូស្នេហ៍​រាជវង្ស​អង់គ្លេសកាល​ឆ្នាំ ២០១១។​

សូមបញ្ចាក់ដែរថា ព្រះនាង Anisha និងព្រះអង្គម្ចាស់ Mateen បានទាក់ទងគ្នាអស់រយៈពេល៥ ឆ្នាំមកហើយ។ ទ្រង់ស្គាល់គ្នាតាំងពីកុមារភាព ស្របពេលដែលបងប្រុសរបស់នាង Danial Deen Isa-Kalebic ត្រូវបានគេនិយាយថា ជាមិត្តជិតស្និទ្ធនឹងព្រះអង្គម្ចាស់ Mateen យ៉ាងស្អិតរមួតថែមទៀត។ ចំណែកជីតានាងក៏ជាដៃស្ដាំស្ដេចស៊ុលតង់ទុកចិត្តបំផុត ដូច្នេះមិនមែនជារឿងចម្លែកទេ ដែលទ្រង់ទាំងពីរឈានដល់ថ្ងៃអភិសេកឡើងមក៕

សូមទស្សនារូបភាពខាងក្រោម

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ព្រះសុណិសាស្ដេចស៊ុលតង់ គ្រងឈុតដំបូងក្នុងថ្ងៃអភិសេកជាមួយព្រះរាជបុត្រ Mateen

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម