ព័ត៌មានអន្ដរជាតិ
កងទ័ពមីយ៉ាន់ម៉ាព្រមានមិនឲ្យប្រើពាក្យ “រដ្ឋប្រហារ”
មេដឹកនាំយោធាមីយ៉ាន់ម៉ាមិនសប្បាយចិត្តទេ ជាមួយនឹងជម្រើសនៃពាក្យដែលប្រើដើម្បីពិពណ៌នាអំពីរដ្ឋប្រហារនៅខែនេះ។
ក្រសួងព័ត៌មានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយស្ថិតក្នុងច្បាប់គ្រាអាសន្នដែលស្របតាមរដ្ឋធម្មនុញ្ញ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកំពុងប្រើពាក្យមិនត្រឹមត្រូវដូចជារដ្ឋប្រហារនិងសំដៅទៅលើយោធាថា “របបយោធា” ឬ “របប”។
សេចក្តីថ្លែងការណ៍បន្តថា ការប្រើប្រាស់មិនបានត្រឹមត្រូវអាចជាសកម្មភាពនៃការញុះញង់ ដែលអាចបង្កភាពវឹកវរស៊ីវិល។ វាក៏ជាការបំពានច្បាប់ទាក់ទងនឹងការផ្សព្វផ្សាយផងដែរ។
ក្រុមព័ត៌មាន True News របស់កងទ័ពបាននិយាយកាលពីថ្ងៃសៅរ៍ថា ពាក្យបណ្តឹងត្រូវបានដាក់ប្រឆាំងនឹងបុគ្គលល្បីៗចំនួន៧នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះការធ្វើអត្ថាធិប្បាយលើបណ្តាញសង្គមដែលអាចគំរាមកំហែងដល់ស្ថិរភាពជាតិ។
អ្នកទាំងនោះត្រូវបានគេដាក់ឈ្មោះថាជា គូប្រជែងនៃរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ ដែលរដ្ឋាភិបាលជាប់ឆ្នោតត្រូវបានផ្ដួលរំលំ ហើយទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី និងមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវបានឃុំខ្លួន។
យោធាដែលត្រូវបានគេស្គាល់ថា Tatmadaw បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំហើយ ច្រានចោលលទ្ធផលនៃការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី ទទួលជ័យជម្នះភ្លូកទឹកភ្លូកដី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


