ព័ត៌មានអន្ដរជាតិ
លោក Zelensky បង្ហាញកូនចិត្តចង់ចរចារកសន្តិភាពបញ្ចប់ភ្លើងសង្គ្រាមជាមួយ រុស្ស៊ី
ប្រធានាធិបតីធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ក្នុងទីក្រុងរមណីយដ្ឋានជិះស្គី Davos នៅប្រទេសស្វីសថា លោកមិនចង់ឲ្យភ្លើងសង្គ្រាមជាមួយរុស្ស៊ីនៅនឹងថ្កល់បែបនេះនោះទេ ហើយគួរតែរកការចរចា ក៏ដូចជាផ្លូវឆ្ពោះទៅកាន់ស្ថិរភាព និងសន្តិភាព ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN កាលពីថ្ងៃទី១៧ ខែមករា ។

ថ្លែងក្នុងសន្និសីទដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីរុស្ស៊ីលើកទ័ពវាយលុកពេញទីលើអ៊ុយក្រែនកាលពីជិត ២ ឆ្នាំមុន លោក Zelensky លើកឡើងថា “អ៊ុយក្រែនបានផ្គាប់ចិត្តសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការវាយលុកលើកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូអស់រយៈពេលជាយូរមកហើយ ហើយសម្ព័ន្ធមិត្តក៏គួរតែជ្រាបច្បាស់ក្នុងចិត្តពីអ្វីដែលរដ្ឋាភិបាលទីក្រុងកៀវចង់បានវិញផងដែរដែរ” ។
នេះគឺជាសញ្ហាមួយបង្ហាញថា លោក Zelensky មានកូនចិត្តចង់បញ្ចប់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី និងបើកផ្លូវចរចារកសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ស្របពេលដែលអគ្គសេនាធិការចម្រុះលោក Andrey Yermak តំណាងឲ្យរដ្ឋាភិបាលទីក្រុងកៀវកាលពីពេលថ្មីៗនេះ ក៏បានបើកចិត្តទទួលយកដំណោះស្រាយសន្តិភាព ១២ ចំណុចដែលដាក់ចេញដោយក្រសួងការបរទេសចិនកាលពីជិត ១ ឆ្នាំមុនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត យោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី TASS បានឲ្យដឹងដែរថា ដូចដែលអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ហើយ រដ្ឋាភិបាលទីក្រុងមូស្គូមិនដែលបិទភ្នែកចំពោះរឿងរ៉ាវនេះឡើយ ពោលតែងតែបើកចំហលើដំណោះស្រាយការទូតនៃភ្លើងសង្គ្រាមមួយនេះ ។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា រដ្ឋាភិបាលទីក្រុងមូស្គូបានត្រៀមខ្លួនរាប់ឆ្នាំមកហើយដើម្បីចរចា ក៏ដូចជាឆ្លើយតបទៅនឹងសំណើដ៏តាន់ៗណាមួយ ប៉ុន្តែមានតែភាគីអ៊ុយក្រែនទៅវិញទេដែលតែងតែគេចវេសពីការចរចារកសន្តិភាពដើម្បីបញ្ចប់ភ្លើងសង្គ្រាមជាមួយរុស្ស៊ី ។

គិតត្រឹមពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលដល់ឆ្នាំទី ២ ហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូលើកទ័ពចូលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ខណៈបច្ចុប្បន្នលោកប្រធានាធិបតី Volodymr Zelensky នៅតែបន្តដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ដោយ ៖ សុខ ជីវ័ន្ត
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


