ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០៥០ មនុស្សកើតមហារីក នឹងកើនដល់ ៣៥លាននាក់ ព្រោះភាពធាត់ និងគ្រឿងស្រវឹង
ការសិក្សារបស់ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ នៃអង្គការសុខភាពពិភពលោក ហៅកាត់ IARC បានរកឃើញថា ចំនួនករណីជំងឺមហារីកថ្មីនៅទូទាំងពិភពលោក នឹងកើនឡើងដល់៣៥លាននាក់ក្នុងឆ្នាំ២០៥០ ពោលគឺកើនឡើង៧៧% បើធៀបនឹងតួលេខឆ្នាំ២០២២ ព្រោះបណ្តាលមកពីកត្តាជាច្រើនដូចជាគ្រឿងស្រវឹង ថ្នាំជក់ ភាពធាត់និងខ្យល់ពុល។

លោក Freddie Bray ប្រធានផ្នែកឃ្លាំមើលជំងឺមហារីកនៅ IARC បានប្រាប់ Al Jazeera កាលពីថ្ងៃសុក្រទី២ខែកុម្ភៈថា “ពិតណាស់ ការប៉ាន់ប្រមាណថ្មីបង្ហាញពីទំហំនៃជំងឺមហារីក នាពេលបច្ចុប្បន្ន និងការព្យាករអំពីកំណើនយ៉ាងលឿនក្នុងរយៈពេលច្រើនឆ្នាំ និងច្រើនទសវត្សរ៍ខាងមុខ”។
ផ្អែកលើទិន្នន័យពីប្រទេសចំនួន១៨៥, IARC បង្ហាញថា ឆ្នាំ២០២២ មានមនុស្សកើតជំងឺមហារីកប្រមាណ២០លាននាក់ ហើយក្នុងនោះមាន៩.៧លាននាក់ ត្រូវបាត់បង់ជីវិត។ តាមការរកឃើញបុរសម្នាក់ក្នុងចំណោម៩នាក់ និងស្ត្រីម្នាក់ក្នុងចំណោម១២នាក់ បានស្លាប់ដោយសារជំងឺនេះ។

ចំពោះការអះអាងរបស់ IARC, ករណីជំងឺមហារីកកើនឡើងជាសកល ក៏ពាក់ព័ន្ធភាពចាស់ជរា និងកំណើនប្រជាជន ក៏ដូចជាសកម្មភាពរបស់មនុស្សជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។ លើសពីនេះថ្នាំជក់ គ្រឿងស្រវឹង និងភាពធាត់ សុទ្ធតែជាកត្តាសំខាន់នៅពីក្រោយការកើនឡើងនៃជំងឺមហារីក ហើយការបំពុលបរិយាកាសក៏ជាផ្នែកមួយដែរ។
ប្រទេសដែលមានការអភិវឌ្ឍខ្លាំង ត្រូវបានគេរំពឹងថា នឹងមានអ្នកកើតជំងឺមហារីកច្រើនជាងគេបំផុត ពោលគឺនឹងកើនឡើង៤.៨លានករណី ក្នុងឆ្នាំ២០៥០ បើធៀបនឹងឆ្នាំ២០២២។
ក្នុងចំណោមករណីទូទាំងសកលលោក ជំងឺមហារីកសួត គឺមានច្រើនជាងគេបំផុត ជាពិសេសកើតលើបុរស រីឯស្រ្តីឯណោះវិញ ភាគច្រើនកើតជំងឺមហារីកសុដន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វ៉ាក់សាំងព្យាបាលជំងឺមហារីក កំពុងឈានដល់ដំណាក់កាលពិសោធន៍លើកចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


