ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងព្យាបាលជំងឺមហារីក កំពុងឈានដល់ដំណាក់កាលពិសោធន៍លើកចុងក្រោយ
វ៉ាក់សាំង ព្យាបាលជំងឺមហារីកដែលរកឃើញដោយ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution របស់សហរដ្ឋអាមេរិក នឹងបើកដំណើរការ ការពិសោធន៍ដំណាក់កាលទី ៣ និងជាលើកចុងក្រោយ នៅឆ្នាំ ២០២៤ នេះ។
លោកវេជ្ជបណ្ឌិត Thomas Wagner ស្ថាបនិកក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solutions និងជា អ្នកស្រាវជ្រាវ ជំងឺមហារីក បានបង្កើតវ៉ាក់សាំងខាងលើនេះឡើង ដោយអះអាងថា វាជាប្រភេទវ៉ាក់សាំងថ្មីមួយក្នុងការព្យាបាលជំងឺមហារីក ខុសពីវិធីព្យាបាលដោយគីមីសាស្ត្រដែលលោកចាត់ទុកថា ជាវិធីព្យាបាលបែបប្រពៃណី ។

លោកវេជ្ជបណ្ឌិត Thomas Wagner បានប្រាប់សារព័ត៌មាន ABC News ថា សោកនាដកម្មសម្រាប់អ្នកជំងឺមហារីក មិនមែនដោយសារតែរោគវិនិច្ឆ័យជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានចំណែកនៃការព្យាបាលផងដែរ ។ លោកពន្យល់ថា គីមីសាស្ត្រដែលគេប្រើព្យាបាលជំងឺមហារីកនោះ វាមិនត្រឹមតែសម្លាប់កោសិកាមហារីកប៉ុណ្ណោះទេ តែវាក៏សម្លាប់កោសិការផ្សេងៗរបស់មនុស្សផងដែរ ដូច្នេះហើយគេសង្កេតឃើញថា វានាំឱ្យអ្នកជំងឺរងនូវផលប៉ះពាល់ដូចជាជ្រុះសក់ ក្អួតចង្អោរ និងភាពស៊ាំចុះខ្សោយ។
ប្រភពដដែលបានឱ្យដឹងទៀតថា វ៉ាក់សាំង ព្យាបាលជំងឺមហារីកដែលរកឃើញដោយ ក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution គឺមានផលប៉ះពាល់តិចបំផុតដល់អ្នកជំងឺ ព្រោះវាប្រើកោសិកាមហារីកផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីកំណត់ដុំសាច់ក្នុងរាងកាយ និងជំរុញឱ្យប្រព័ន្ធការពាររាងកាយទទួលស្គាល់កោសិកាមហារីក “ថាជាជំងឺ” ដូច្នេះទើបវាអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។ លោកវេជ្ជបណ្ឌិតរូបនេះ មានជំនឿថា នេះអាចជាគន្លឹះក្នុងការព្យាបាលជំងឺមហារីកគ្រប់ប្រភេទ ។
ជាមួយគ្នានេះដែរ ក៏មានសំនួរជាច្រើនសួរថា “តើវ៉ាក់សាំងខាងលើ ចេញឱ្យប្រើប្រាស់នៅពេលណា?” លោក Thomas Wagner តបថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្តល់ភ្លើងខៀវសម្រាប់វ៉ាក់សាំងរបស់លោក ដើម្បីចូលទៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ បន្ទាប់ពីទទួលបានលទ្ធផលប្រសើរនៅក្នុងដំណាក់កាលទី១ និងទី២ ។ ហើយដំណើរការពិសោធន៍លើកនេះអាចចាប់ផ្តើមនៅឆ្នាំថ្មីនេះបាន ដោយមានបំណងឱ្យមានអ្នកចូលរួម ៥០០នាក់ និងត្រូវការពេលវេលារយ:ពេល ៣ ឆ្នាំ។ លោក Thomas Wagner បញ្ជាក់ថា មុននឹងអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងខាងលើនេះ គឺត្រូវតែជោគជ័យនៅក្នុងដំណាក់កាលទី៣ និងត្រូវការ ការទទួលស្គាល់ពី រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ជាមុនសិន ។យ៉ាងណាមិញ លោក Thomas Wagner បានបង្ហាញថា សម្រាប់ដំណាក់កាលទី៣ នេះអ្វីដែលជាឧបសគ្គគឺផ្នែកហិរញ្ញ ដែលវាទាមទារថវិការប្រហែល ១០០លានដុល្លារ ឯនោះ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ ABC News, Zingnews
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


