ព័ត៌មានអន្ដរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០ នាក់គេចចេញពីមណ្ឌលឃុំឃាំង ម៉ាឡេស៊ី
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០ នាក់បានរត់គេចពីមណ្ឌលឃុំឃាំងក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីកុបកម្មបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងបណ្ដាលឲ្យបុរសម្នាក់ត្រូវបានរថយន្តបុកស្លាប់ ខណៈពេលរត់គេចខ្លួន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី០៣ ខែកុម្ភៈនេះ ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍លោក Ruslin Jusoh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជនចំណាកស្រុកសរុបចំនួន ១៣១ នាក់បានរត់គេចខ្លួនពីមន្ទីរឃុំឃាំងអន្តោប្រវេសន៍ Bidor ក្នុងរដ្ឋ Perak ភាគខាងលិចរបស់ប្រទេសម៉ាឡេស៊ីកាលពីយប់ថ្ងៃព្រហស្បតិ៍ ។
ជនចំណាកស្រុកដែលបានរត់គេច រួមមានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ១១៥ នាក់ និងជនជាតិមីយ៉ាន់ម៉ាចំនួន ១៦ នាក់ផ្សេងទៀត ហើយការរត់គេចខ្លួននេះ មានជនចំណាកស្រុកម្នាក់បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈប្រតិបត្តិការស្វែងរកកំពុងបន្តរកជនភៀសខ្លួនដែលនៅសេសសល់ ។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះគឺជាការផ្ទុះឡើងលើកទី ២ ហើយដែលបានរាយការណ៍ពីមន្ទីរឃុំឃាំងម៉ាឡេស៊ីក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយនៅខែមេសា ឆ្នាំ ២០២២ ក៏មានជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាចំនួន ៥៨២ នាក់ពីប្រទេសមីយ៉ាន់ម៉ាបានរត់គេចពីមន្ទីរអន្តោប្រវេសន៍មួយនៅក្នុងរដ្ឋ Kedah ភាគខាងជើងដែរ ខណៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉ាឡេស៊ីបានបង្វែរទូកដឹកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ហើយបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់នៅក្នុងមណ្ឌលឃុំឃាំង ដែលជាប្រតិបត្តិការបង្រ្កាបជនចំណាកស្រុកគ្មានឯកសារ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


