ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ នឹងដំឡើងថ្លៃពន្ធលើទំនិញចិន លើសពី ៦០% ប្រសិនបើបានឈ្នះឆ្នោត
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដាក់ពន្ធបន្ថែមលើទំនិញរបស់ចិន ប្រសិនបើលោកឈ្នះការបោះឆ្នោតអាមេរិកក្នុងខែវិច្ឆិកា ខាងមុខនេះ។នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានសធិបតី លោកនឹងដំឡើងពន្ធលើទំនិញចិន អាចលើសពី ៦០% ។ លោកសង្កត់ធ្ងន់ថា នឹងត្រូវតែធ្វើវាឱ្យបាន ។

លោក ដូណាល់ ត្រាំ បានចោទចិនជាយូរមកហើយថា ចិនបានអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ រួមទាំងមានការលួចកម្មសិទ្ធិបញ្ញាទៀតផង ។
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតី បុរសវ័យ ៧៧ឆ្នាំរូបនេះ បានបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់រវាងប្រទេសចិន និងអាមេរិក ខណៈដែលលោកបានដំឡើងពន្ធលើទំនិញចិនមានតម្លៃរាប់រយពាន់លានដុល្លារ។ រដ្ឋបាល លោក ត្រាំ បានចាប់ផ្តើមដាក់តម្លៃពន្ធលើទំនិញជាលើកដំបូងក្នុងគោលបំណងទប់ស្កាត់ការនាំចូលរបស់ចិននៅក្នុងឆ្នាំ ២០១៨ ហើយឆ្នាំបន្ទាប់ក៏បានដំឡើងថ្លៃពន្ធទៅលើប្រភេទអាហារសមុទ្រ និងសារធាតុគីមី ។
ជាមួយគ្នានេះ ទីក្រុងប៉េកាំង ក៏បានឆ្លើយតបដោយដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិក រួមទាំងសណ្តែកសៀង ស្រូវសាលី និងបសុបក្សី។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសចិនអស់រយៈពេលជាងពីរទសវត្សរ៍មកហើយ។ទោះបីជាយ៉ាងណាក៏ដោយ ការទប់ស្កាត់ទំនាក់ទំនងសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងចិន កំពុងទទួលបានការគាំទ្រពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមួយចំនួន។ របាយការណ៍គណៈកម្មាធិការសភាកាលពីពេលថ្មីៗនេះបានផ្តល់អនុសាសន៍ឱ្យដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសចិន និងការរឹតបន្តឹងលើការវិនិយោគរបស់ចិននៅសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ BBC
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


