ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនមួយនៅកូរ៉េខាងត្បូង ចំណាយលុយរាប់លានដុល្លារ លើកទឹកចិត្តបុគ្គលិកឱ្យមានកូនច្រើន
ដោយសារកំណើនប្រជាជនធ្លាក់ចុះ ដូច្នេះក្រុមហ៊ុនកូរ៉េខាងត្បូងមួយបានត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់ប្រាក់ផ្ទាល់ខ្លួនរាប់លានដុល្លារដើម្បីលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួន ក្នុងពេលសម្រាលកូន ។
យោងតាមប្រភពពី CNN បានឱ្យដឹងថា ក្រុមហ៊ុនខាងលើឈ្មោះ Booyoung Group ជាក្រុមហ៊ុនសំណង់ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ។ ប្រសិនបើបុគ្គលិករបស់ខ្លួមសម្រាលកូន នឹងទទួលបានរង្វាន់ជាប្រាក់ចំនួន ១០០លានវ៉ុន (៧៥.០០០ ដុល្លារ) ក្នុងមួយនាក់ ។

អ្នកនាំពាក្យក្រុមហ៊ុនខាងលើបានបញ្ជាក់ប្រាប់ CNN ថា ក្រុមហ៊ុនបានត្រៀមសាច់ប្រាក់ចំនួន ៧ពាន់លានវ៉ុន (៥.២៥ លានដុល្លារ) សម្រាប់ផ្ដល់ជូនបុគ្គលិកដែលសម្រាលចំនួន ៧០នាក់ ហើយការលើកទឹកចិត្តនេះ បានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ២០២១ រហូតមក ។
កាលពីឆ្នាំ ២០២២ ប្រទេសកូរ៉េខាងត្បូង បានក្លាយជាប្រទេសដែលមានអត្រាប្រជាជនធ្លាក់ខ្លាំងបំផុតលើពិភពលោក ត្រឹមតែ ០.៧៨ភាគរយប៉ុណ្ណោះ ហើយគេរំពឹងថា អាត្រានឹងនៅតែបន្តធ្លាក់មកត្រឹម ០.៦៨ ភាគរយ ក្នុងឆ្នាំ ២០២៥ ។ នេះបើយោងតាមរបាយការណ៍ផ្លូវការពី Statistics Korea ។
លោក Lee Joong-keun ប្រធានក្រុមហ៊ុន Booyoung Group បាននិយាយថា ក្រុមហ៊ុនកំពុងផ្តល់ “ការគាំទ្រផ្នែកហិរញ្ញវត្ថុដោយផ្ទាល់” ដល់បុគ្គលិករបស់ខ្លួន ដើម្បីជួយសម្រាលបន្ទុករូបិយវត្ថុនៃការចិញ្ចឹមកូន។ លោកបានបន្ថែមថា និយោជិតដែលមានកូន ៣នាក់នឹងត្រូវបានផ្តល់ជម្រើសដើម្បីជ្រើសរើសរវាងការទទួលបានសាច់ប្រាក់សុទ្ធចំនួន ៣០០ លានវ៉ុន (២២៥.០០០ ដុល្លារ) ឬជាផ្ទះ ប៉ុន្តែជម្រើសមួយនេះ អាស្រ័យទៅលើ ប្រសិនបើរដ្ឋាភិបាលផ្តល់ដីសម្រាប់ការសាងសង់។
លោក Lee បានប្រាប់និយោជិតរបស់គាត់ថា “ខ្ញុំសង្ឃឹមថាយើងនឹងទទួលបានការទទួលស្គាល់ថា ជាក្រុមហ៊ុនដែលរួមចំណែកក្នុងការលើកទឹកចិត្តដល់ការសម្រាលកូន… និងការព្រួយបារម្ភអំពីអនាគតរបស់ប្រទេស” ។
សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកូរ៉េខាងត្បូង និងក្រុមហ៊ុនឯកជនផ្សេងទៀតបានផ្តល់អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ ដើម្បីលើកទឹកចិត្តប្រជាជនរបស់ខ្លួនឱ្យមានកូនកាន់តែច្រើន។ កម្មវិធីស្រដៀងគ្នានេះក៏មាននៅក្នុងប្រទេសចិនផងដែរ ទាក់ទងនឹងអាត្រាធ្លាក់ចុះនៃចំនួនប្រជាជនរបស់ខ្លួនក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNN
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


