ព័ត៌មានអន្ដរជាតិ
កូនស្រីពៅលោក Thaksin រៀបចំផ្ទះត្រៀមទទួលឪពុកត្រឡប់មកវិញ
លោកស្រី Pae Thongthan Shinawatra មេដឹកនាំគណបក្សភឿថៃ (PAT) និងជាកូនស្រីពៅរបស់លោក Thaksin Shinawatra កំពុងមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ឪពុករបស់ខ្លួននឹងមានឈ្មោះលើតារាងព្យួរទោសពិសេស ក្រោមហេតុផលចាស់ជរា (អាយុលើសពី៧០ឆ្នាំ) និងកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

យោងតាមប្រភពពីសារព័ត៌មាន Khaosod បានឱ្យដឹងថា សេចក្ដីប្រកាសដែលបង្ហាញអំពីឈ្មោះ អ្នកទោសដែលនឹងត្រូវព្យួរ នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ ហើយក្នុងនោះគេក៏រំពឹងថា លោក Thaksin ដែលកំពុងមានវ័យ ៧៤ ឆ្នាំ ហើយកំពុងមានជំងឺទៀតនោះ ក៏អាចនឹងត្រូវបានដោះលែងឱ្យមករស់នៅជុំគ្រួសារផងដែរ ។
ទាក់ទងនឹងព័ត៌មានមួយនេះ លោកស្រី Pae Thongthan Shinawatra បាននិយាយថា ក្រុមគ្រួសារលោកស្រីបានទទួលការសម្របសម្រួលពីនាយកដ្ឋានកែសម្រួល និងលោកវរសេនីយ៍ឯក Thawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួចហើយចំពោះសំណើរព្យួរទោសលោក Thaksin ឱ្យរស់នៅក្រៅឃុំ ប៉ុន្តែសម្រាប់នៅថ្ងៃទី១៨ ខាងមុខនេះ នឹងមានឈ្មោះលោកនៅក្នុងបញ្ជីព្យួរទោសពិសេសឬយ៉ាងណានោះ ក្រុមគ្រួសារនៅមិនទាន់បានទទួលដំណឹងឡើយ ។
យ៉ាណាមិញសម្រាប់លោកស្រី Pae Thongthan Shinawatra សង្ឃឹមថា ឪពុករបស់លោកស្រីអាចនឹងមានលក្ខខណ្ឌសមស្របដើម្បីទទួលយកការព្យួរទោស ខណ:ដែលពេលនេះក្រុមគ្រួសារ ក៏បានរៀបចំផ្ទះដើម្បីទទួលលោក Thaksin រួចហើយដែរ ។
សូមរំឭកថា លោក Thaksin Shinawatra ដែលជាអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលពីឆ្នាំ ២០០១-២០០៦ បានវិលត្រឡប់ចូលមាតុប្រទេសវិញ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេល ១៥ ឆ្នាំ គេចពីការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំ ពីបទរំលោភអំណាច ។
មហាសេដ្ឋីរូបនេះកំពុងត្រូវបានឃុំខ្លួននៅ មន្ទីរពេទ្យក្នុងប្រទេសថៃ ដោយសារបញ្ហាសុខភាព ហើយជាក់ស្ដែងលោក Thaksin មិនទាន់បានចូលសម្រាកនៅក្នុងពន្ធនាគារសូម្បីតែមួយយប់នៅឡើយទេ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ Khaosod
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


