ព័ត៌មានអន្ដរជាតិ
អាមេរិកប្រកាសមិនគាំទ្រអ៊ីស្រាអែល លើសកម្មភាពប្រើប្រាស់យោធា ក្នុងទីក្រុង Rafah
សហរដ្ឋអាមេរិកបានព្រមានអ៊ីស្រាអែលថា ការវាយលុកដោយយោធាចូលទៅក្នុងទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ Gaza ដោយគ្មានផែនការត្រឹមត្រូវនឹងក្លាយជា “គ្រោះមហន្តរាយ” ដូច្នេះខ្លួនមិនគាំទ្រសកម្មភាពនេះឡើយ ។ ការអត្ថាធិប្បាយនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ីស្រាអែលបាននិយាយថា នឹងរៀបចំការវាយប្រហារមួយទៀតនៅទីក្រុង Rafah ។

ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា សេតវិមាននឹងមិនគាំទ្រប្រតិបត្តិការធំ ៗ ដោយគ្មានការពិចារណាត្រឹមត្រូវនោះទេ ខណ:ដែលបច្ចុប្បន្ន ប្រជាជនប៉ាឡេស្ទីនប្រហែល ១.៥ លាននាក់កំពុងរស់រានមានជីវិតនៅក្នុងទីក្រុងជាប់ព្រំដែនប្រទេសអេហ្ស៊ីប ក្នុងស្ថាយើងនភាព អមនុស្សធម៌ធ្ងន់ធ្ងរ។
យោងតាម BBC បានឱ្យដឹងដែរថា មន្ត្រីមកពីក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃសុក្របានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ហើយក្នុងនោះមាន ៥ នាក់នៅទីក្រុង Rafah ។ ចំពោះសកម្មភាពវាយប្រហារលើអាកាសនេះ ភាគីអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
ទន្ទឹមគ្នានេះដែរ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រតិបត្តិការយោធានាពេលនេះ នឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ហើយវាមិនមែនជាអ្វីដែលអាមេរិកគាំទ្រនោះទេ ។
គួរឱ្យដឹងផងដែរថា ភាគខាងជើងនិងកណកណ្តាល Gaza ភាគច្រើនត្រូវបានបំផ្លិចបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ BBC
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


