ព័ត៌មានអន្ដរជាតិ
អ្នកគ្រប់គ្រងក្រុមហាម៉ាស់ ថានឹងមានមនុស្សស្លាប់ និងរបួសរាប់ម៉ឺននាក់ ប្រសិនបើអ៊ីស្រាអែលវាយទីក្រុង Rafah មែន
អ្នកគ្រប់គ្រងក្រុមហាម៉ាស់នៅ Gaza បានព្រមានកាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ នេះថា គម្រោងប្រតិបត្តិការកងទ័ពរបស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah អាចបណ្តាលនឹងឱ្យ “មនុស្សរាប់ម៉ឺននាក់” ស្លាប់និងរបួស ។
ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាឱ្យយោធារៀបចំគម្រោងជម្លៀសជនភៀសខ្លួនប៉ាឡេស្ទីនចេញពីទីក្រុង Rafah ដើម្បីងាយស្រួលធ្វើប្រតិបត្តិការបោសសម្អាតក្រុមហាម៉ាស់ ។

កាលពីថ្ងៃសុក្រ លោក Netanyahu បានប្រាប់ក្រុមមន្ត្រីឱ្យ “ដាក់ស្នើទៅគណៈរដ្ឋមន្ត្រីនូវផែនការរួមមួយសម្រាប់ការជម្លៀសប្រជាជនប៉ាឡេស្ទីន និងបំផ្លាញកងវរសេនាតូចនៃក្រុម ហាម៉ាស់ នៅ Rafah ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពី ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចេញសាររិះគន់យ៉ាងខ្លាំងទៅលើអ៊ីស្រាអែល ទៅលើការវាយប្រហារថ្ងៃទី ៧ ខែតុលា ។
នៅថ្ងៃសៅរ៍នេះ អារ៉ាប៊ីសាអូឌីត បានព្រមានពី “មហន្តរាយមនុស្សធម៌” ប្រសិនបើផែនការរបស់អ៊ីស្រាអែល អាចដំណើរការទៅមុខ។ ក្រសួងការបរទេសរបស់ទីក្រុងរីយ៉ាដបានច្រានចោលយ៉ាងដាច់អហង្ការចំពោះ “ការនិរទេសដោយបង្ខំ” ហើយបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិធ្វើអន្តរាគមន៍។
សូមរំឮកថា សង្គ្រាមនៅតំបន់ Gaza ត្រូវបានបញ្ឆេះឡើងដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បើកការវាយប្រហារដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ទៅលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សប្រហែល ១.១៦០ នាក់ស្លាប់ ដោយភាគច្រើនជាជនស៊ីវិល នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការ។
ដោយប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស អ៊ីស្រាអែលបានបើកការវាយលុកយោធាទ្រង់ទ្រាយធំនៅក្នុងតំបន់ Gaza និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧.៩៤៧ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។
កាលពីថ្ងៃសុក្រ ម្សិលមិញនេះ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានមើលឃើញថា ទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ Gaza ជាបន្ទាយចុងក្រោយរបស់ហាម៉ាស់ ដូចច្នេះលោកក៏បានរៀបចំគម្រោងជម្លៀសជនភៀសខ្លួនប៉ាឡេស្ទីន ដើម្បីងាយស្រួលសម្រេចនូវយុទ្ធនាការបោសសម្អាតក្រុមហាម៉ាស ។ យ៉ាងណាមិញចំពោះគម្រោងខាងលើនេះសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ប្រកាសមិនគាំទ្រជាដាច់ខាត ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
ប្រភព÷ CNA
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


