ព័ត៌មានអន្ដរជាតិ
Elon Musk ចេញមុខបញ្ជាក់រឿង អ៊ុយក្រែន ចោទថាលក់អ៊ីនធឺណិតឲ្យ រុស្ស៊ី ប្រើក្នុងសង្គ្រាម
Elon Musk បានបដិសេធការលក់សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់គាត់ទៅឲ្យប្រទេសរុស្ស៊ី បន្ទាប់ពីអ៊ុយក្រែនបានអះអាងថា ផ្កាយរណបទាំងនោះត្រូវបានប្រើប្រាស់ដោយកងទ័ពរុស្ស៊ីក្នុងសមរភូមិជួរមុខ ។ នេះបើយោងតាមការចេញផ្សាយដោយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ។

យោងតាមរបាយការណ៍ព័ត៌មានមិនពិតមួយចំនួនបានអះអាងថា ក្រុមហ៊ុន SpaceX កំពុងលក់សេវាអ៊ីនធឺណិត Starlink ទៅឲ្យប្រទេសរុស្ស៊ី ប៉ុន្តែលោក Musk ដែលជាមេក្រុមហ៊ុនបានបញ្ជាក់ជូនបែបនេះថា គ្មានផ្កាយរណប Starlin ត្រូវបានលក់ដោយផ្ទាល់ ឬដោយប្រយោលទៅឲ្យប្រទេសរុស្ស៊ីនោះទេ ។
ទន្ទឹមនោះ ទីក្រុងមូស្គូក៏បានទាត់ចោលការអះអាងរបស់ទីក្រុងកៀវផងដែរថា សេវាអ៊ីនធឺណិត Starlink ត្រូវបានរត់ពន្ធចូលទៅក្នុងប្រទេសរុស្ស៊ី ហើយប្រើប្រាស់ជាប្រព័ន្ធនៅក្នុងតំបន់ Donetsk ដែលកាន់កាប់ដោយរុស្ស៊ី ។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា គ្មានសេវាអ៊ីនធឺណិត Starlink ណាមួយត្រូវបានប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនោះទេ ។

ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារចារកម្មយោធារបស់អ៊ុយក្រែន GUR បាននិយាយថា ការថតសំឡេងសន្ទនាក្នុងចំណោមកងកម្លាំងរុស្ស៊ីបានបង្ហាញថា Starlink ត្រូវបានដាក់ពង្រាយក្នុងចំណោមកងទ័ពដែលកំពុងប្រតិបត្តិការនៅជិតទីក្រុង Klishchiivka និង Andriivka តាមរយៈការនាំចូលរុស្ស៊ីដោយលាក់កំបាំង មិនមែនតាមបណ្តាញផ្លូវការនោះទេ ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោកមហាសេដ្ឋី Elon Musk ក៏ធ្លាប់បានបដិសេធសំណើររបស់អ៊ុយក្រែនផងដែរក្នុងការបើកដំណើរការសេវាអ៊ីនធឺណិតផ្កាយរណប Starlink ដើម្បីជួយសម្រួលក្នុងការវាយប្រហារទៅលើកងនាវារុស្ស៊ីនៅកំពង់ផែ Sevastopol របស់តំបន់គ្រីមៀ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


