ព័ត៌មានអន្ដរជាតិ
បារាំង ដាក់ទណ្ឌកម្មអ្នកស្វែងរកសិទ្ធិជ្រកកោន អ៊ីស្រាអែល ២៨ នាក់ ជុំវិញអំពើហិង្សានៅ West Bank
ប្រទេសបារាំងបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកស្វែងរកសិទ្ធិជ្រកកោនអ៊ីស្រាអែលចំនួន ២៨ នាក់ដោយចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ West Bank ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី១៣ ខែកុម្ភៈ ។

ក្រសួងការបរទេសបារាំងបាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលទាំង ២៨ នាក់នឹងត្រូវបានហាមឃាត់មិនឲ្យចូលក្នុងប្រទេសបារាំង ខណៈវិធានការទាំងនេះកើតមានឡើង នៅពេលដែលអំពើហិង្សាដែលប្រព្រឹត្តដោយអ្នកស្វែងរកសិទ្ធិជ្រកកោនប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនបានកើនឡើងក្នុងប៉ុន្មានខែថ្មីៗនេះ ។
ប្រទេសបារាំងនឹងប្រកាន់នូវជំហរថ្កោលទោសយ៉ាងដាច់ខាតថា មិនអាចទទួលយកបាននូវអំពើហិង្សានេះនោះទេ ខណៈការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីការដាក់ទណ្ឌកម្មស្រដៀងគ្នាដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានបង្ហាញពីក្តីបារម្ភអំពីអំពើហិង្សារបស់អ្នកស្វែងរកសិទ្ធិជ្រកកោន និងការកើនឡើងនៃការវាយប្រហារលើពលរដ្ឋប៉ាឡេស្ទីន ។

ចំណែករដ្ឋមន្ត្រីការបរទេសបារាំង ប៉ូឡូញ និងអាល្លឺម៉ង់ក៏បានចេញសេចក្តីថ្លែងការណ៍រួមមួយផងដែរ ដោយនិយាយថា អំពើហិង្សាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank គឺមិនអាចទទួលយកបាននោះទេ ហើយត្រូវតែដាក់ទណ្ឌកម្ម ស្របពេលដែលការវាយឆ្មក់របស់ទាហានអ៊ីស្រាអែលកាន់តែខ្លាំងទៅៗ ចាប់តាំងពីផ្ទុះភ្លើងសង្រ្គាមនៅលើតំបន់ហ្គាហ្សា ដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិបានកត់ត្រាការវាយប្រហារជាង ៥១៦ ដងប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ West Bank ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលា ២០២៣ ដែលជាការវាយប្រហាររបស់ក្រុមហាម៉ាសសម្លាប់ពលរដ្ឋអ៊ីស្រាអែល ១,១៣៩ នាក់ ខណៈមនុស្សជាង ២៨,០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងការវាយលុកនៅតំបន់ហ្គាហ្សា ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


