ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្តេជ្ញាគោរពក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសហ្វីលីពីនបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចរចាដោយសន្តិវិធីជាមួយប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នានៅក្នុងសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Reuters នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ។

រដ្ឋមន្ត្រីការបរទេស លោក Enrique Manalo បាននិយាយថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូង មិនមែនសុទ្ធតែនិយាយអំពីការប្រជែងគ្នារវាងប្រទេសមហាអំណាចដូចជា សហរដ្ឋអាមេរិក និងចិននោះទេ ហើយហ្វីលីពីន និងប្រទេសដទៃទៀតក៏មានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដើម្បីគាំទ្រលើរឿងនេះផងដែរ ហើយលោកក៏បានសម្តែងក្ដីព្រួយបារម្ភអំពីភាពតានតឹងក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ និងបានជំរុញឲ្យភាគីទាំងអស់រក្សាទំនាក់ទំនងដោយផ្ទាល់ ។

គំនិតនៃការចរចារនេះ ត្រូវបានញាស់ជាងទសវត្សរ៍មុន ប៉ុន្តែភាគីសងខាងបានត្រឹមតែប្តេជ្ញាចិត្តប៉ុណ្ណោះ ហើយក៏មានការវិវឌ្ឍន៍តិចតួចផងដែរ ។ ទីក្រុងម៉ានីលបានចោទប្រកាន់ទីក្រុងប៉េកាំងថាបានប្រព្រឹត្តអំពើឈ្លានពានម្តងហើយម្តងទៀតនៅក្នុងដែនទឹកតំបន់សេដ្ឋកិច្ចរបស់ខ្លួន ខណៈចិនចោទហ្វីលីពីនពីបទរំលោភបំពានទឹកដីរបស់ខ្លួន ។
បញ្ហានេះមានភាពរសើបខ្លាំង ដោយប្រទេសជិតខាងរបស់ចិនចង់ផ្អែកលើក្រមច្បាប់អន្តរជាតិ ដែលទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ម្តងហើយម្តងទៀតថា មិនយកចិត្តទុកដាក់ក្នុងការអះអាងការទាមទាររបស់ខ្លួនចំពោះអធិបតេយ្យភាពលើ ៩០ ភាគរយនៃសមុទ្រចិនខាងត្បូង បើទោះបីជាត្រូវបានច្រានចោលដោយតុលាការអាជ្ញាកណ្តាលអន្តរជាតិក៏ដោយ ។

គួរបញ្ជាក់ថា ជម្លោះកាន់តែតានតឹងឡើង នៅពេលដែលហ្វីលីពីនបានបង្កើនការចូលរួមផ្នែកការពារជាតិជាមួយសហរដ្ឋអាមេរិក រួមទាំងការពង្រីកការចូលទៅកាន់មូលដ្ឋានរបស់ខ្លួន និងសមយុទ្ធយោធាជាបន្តបន្ទាប់ ក៏ដូចជាការល្បាតនៅសមុទ្រដែលធ្វើឲ្យទីក្រុងប៉េកាំងព្រួយបារម្ភ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


