ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ បណ្ដេញទូកឆ្មាំឆ្នេរ ចិន ចេញពីដែនកោះហាមឃាត់
តៃវ៉ាន់កាលពីថ្ងៃអង្គារបានបណ្ដេញទូកឆ្មាំឆ្នេរសមុទ្រចិនមួយគ្រឿងដែលបានចូលដែនទឹកក្បែរកោះយោធាដ៏រសើបរបស់ខ្លួន ដែលកាន់តែបង្កឲ្យមានភាពតានតឹងបន្ថែមទៀត ខណៈករណីនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឆ្មាំឆ្នេរសមុទ្ររបស់ចិនបានឡើងលើទូកទេសចរណ៍តៃវ៉ាន់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Reuters កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅ ។

ឆ្មាំសមុទ្ររបស់តៃវ៉ាន់បាននិយាយថា ទូកឆ្មាំសមុទ្រចិនលេខ ៨០២៩ បានចូលដែនទឹករបស់ខ្លួននៅជិតកោះ Kinmen កាលពីព្រឹកថ្ងៃអង្គារ ពោលមួយថ្ងៃបន្ទាប់ពីមន្ត្រីឆ្មាំឆ្នេរសមុទ្រចិនចំនួន ៦ នាក់កាលពីថ្ងៃចន្ទបានឡើងលើទូកទេសចរណ៍តៃវ៉ាន់ដែលមានក្រុមការងារ ១១ នាក់ និងអ្នកដំណើរ ២៣ នាក់ដើម្បីពិនិត្យមើលវិញ្ញាបនបត្រ និងលិខិតពាក់ព័ន្ធនានា ដែលបង្កឲ្យពលរដ្ឋតៃវ៉ាន់ភ័យស្លន់ស្លោយ៉ាងខ្លាំង ។
ទោះយ៉ាងណា ក្នុងរយៈពេល ១ ម៉ោងក្រោយមក តៃវ៉ាន់ក៏បានបញ្ជូនទូក និងប្រើវិទ្យុទំនាក់ទំនងដើម្បីផ្សព្វផ្សាយអំពីការបណ្តេញចិនឲ្យចាកចេញពីតំបន់នោះផងដែរ ហើយនឹងនៅតែបន្តប្រើប្រាស់រ៉ាដា ការឃ្លាំមើល និងល្បាតដើម្បីធានាបាននូវសុវត្ថិភាពនៅជិតដែនទឹកនៃកោះ Kinmen ។

ប្រទេសចិនបានប្រកាសកាលពីថ្ងៃអាទិត្យថា ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួននឹងចាប់ផ្តើមការល្បាតជាប្រចាំ ក៏ដូចជាបង្កើតសកម្មភាពអនុវត្តច្បាប់នៅជុំវិញកោះ Kinmen បន្ទាប់ពីការស្លាប់ជនជាតិចិន ២ នាក់ដែលរត់ភៀសខ្លួនចេញពីឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់ ក្រោយចូលទៅក្នុងដែនទឹកហាមឃាត់ដែលគ្រប់គ្រងដោយតៃវ៉ាន់ ។
គួរបញ្ជាក់ថា យោធារបស់ប្រទេសចិនក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះបានបញ្ជូនយន្តហោះ និងនាវាចម្បាំងទៅកាន់ដែនអាកាស និងសមុទ្រជុំវិញតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជាទឹកដីរបស់ខ្លួន បើទោះបីជាកោះនេះបដិសេធក៏ដោយ ។ ទន្ទឹមនោះ ចិនក៏បានបង្កើនសម្ពាធលើទីក្រុងតៃប៉ិផងដែរ បន្ទាប់ពីលោក Lai Ching-te ដែលចិនចាត់ទុកជាមនុស្សគ្រោះថ្នាក់ ឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


