ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសបំពាក់អាវុធទំនើបៗ ដល់កងកម្លាំងពិសេស
ក្នុងសារជាវីដេអូ ដែលបញ្ចេញមុនទិវាកងកម្លាំងប្រតិបត្តិការពិសេសរបស់រុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសពង្រឹងកងទ័ព បង្កើនការចល័ត ហើយបំពាក់អាវុធ និងឧបករណ៍ទំនើបៗថ្មីៗ ក៏ដូចជាជំរុញសមត្ថភាពវាយប្រហារឲ្យឈានដល់មួយកម្រិតទៀត។

ក្នុងសារកាលពីរាត្រីថ្ងៃចន្ទទី២៦ខែកុម្ភៈ លោកពូទីន អះអាងថា “ខ្ញុំសូមបញ្ជាក់ថា នេះគឺជាអាទិភាពសំខាន់មួយសម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កងទ័ពជើងគោក និងជើងទឹក។ យើងពិតជាដឹងគុណ ចំពោះភាពអង់អាចក្លាហាន និងការពលីរបស់ពួកគេ”។
កងកម្លាំងប្រតិបត្តិការពិសេសរបស់រុស្ស៊ី គឺជាទ័ពប្រយុទ្ធកម្រិតយុទ្ធសាស្ត្រ និងជាកម្លាំងត្រៀមប្រយុទ្ធឥតឈប់ឈរ ដែលបង្កើតឡើង ដើម្បីបំពេញភារកិច្ចក្នុងជួរកងកម្លាំងប្រដាប់អាវុធរុស្ស៊ី។ កងកម្លាំងពិសេសនេះ បានចូលរួមក្នុងសកម្មភាពលាក់មុខរបស់រុស្ស៊ី នៅប្រទេសស៊ីរី នាទសវត្សរ៍កន្លងមក ហើយក៏បានចូលរួមក្នុងការលុកលុយរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន ចាប់តាំងពីឆ្នាំ២០២២មកផងដែរ។
ប្រទេសរុស្ស៊ី បានប្រារព្ធទិវាកងកម្លាំងប្រតិបត្តិការពិសេសនៅថ្ងៃទី២៧ខែកុម្ភៈ ចាប់តាំងពីឆ្នាំ២០១៥មក ខណៈលោកពូទីន បានប្រកាសយកថ្ងៃនេះគឺជាថ្ងៃបុណ្យជាតិ នៅខួបមួយឆ្នាំ ដែលកងកម្លាំងរុស្ស៊ី វាយដណ្តើមបានអគាររដ្ឋាភិបាលអ៊ុយក្រែន នៅតំបន់គ្រីមៀ បន្ទាប់មកទីក្រុងមូស្គូ ក៏កាត់យកឧបទ្វីបនេះ បញ្ចូលជាឧបសម្ព័ន្ធតែម្តង។

ការប្រកាសរបស់លោក ពូទីន កើតឡើងបន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចូលដល់ឆ្នាំទី២ ហើយជម្លោះបច្ចុប្បន្ន មិនទាន់មានសញ្ញាថមថយនៅឡើយទេ។
នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថា បើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។
មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


