ព័ត៌មានអន្ដរជាតិ
ទេសចរកូនកាត់ប្រេស៊ីល-អេស្ប៉ាញ ត្រូវគេរំលោភបូក នៅ ឥណ្ឌា ពេលនេះកំពុងផ្ទុះកំហឹងពេញប្រទេស
ប្រជាជនឥណ្ឌាកំពុងផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីទេសចរកូនកាត់ប្រេស៊ីល-អេស្ប៉ាញម្នាក់ ត្រូវគេរំលោភបូក នៅរដ្ឋ Jharkhand ភាគខាងកើតប្រទេស។ ប្រជាជនឥណ្ឌា នាំគ្នាសម្តែងការមិនពេញចិត្តទាល់តែសោះ ព្រោះថា ករណីបែបនេះ តែងតែកើតមានដដែលជាដដែល ហើយហាក់គ្មានការចាត់វិធានការតឹងរ៉ឹង ណាមួយឡើយ។

គេដឹងថា ពេលហេតុការណ៍កើតឡើង ស្ត្រីអាយុ២៨ឆ្នាំឈ្មោះ Fernanda និងប្តីឈ្មោះ Vicente បានជិះម៉ូតូឌុបគ្នា រួចក៏ឈប់ពេលយប់នៅឯស្រុក Dumki។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនិយាយថា ក្នុងករណីនេះ មនុស្សចំនួនបួននាក់ត្រូវបានចាប់ខ្លួនហើយ និងកំពុងតាមរកបីនាក់ទៀត ខណៈអត្តសញ្ញាណបុរសទាំងនោះ ក៏មិនទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយដែរ។
យោងតាមសេចក្តីរាយការណ៍ ប្តីមួយគូនេះ បានជិះម៉ូតូធ្វើដំណើរកម្សាន្តតាមតំបន់ជាច្រើននៃទ្វីបអាស៊ី មុនពេលមកដល់ប្រទេសឥណ្ឌាកាលពីប៉ុន្មានខែមុន ហើយកាលពីចុងសប្តាហ៍កន្លងទៅ ស្ត្រីរូបនេះបានបង្ហោះវីដេអូមួយនៅលើទំព័រ Instagram របស់ពួកគេ ដែលមានអ្នកតាមដានប្រមាណ២៣៤០០០នាក់ដោយនិយាយថា “បុរសប្រាំពីរនាក់ បានចាប់រំលោភខ្ញុំ។ ពួកគេបានវាយដំនិងប្លន់យើង ពួកគេមិនបានយកអ្វីច្រើនពីយើងទេ ព្រោះគោលបំណងពួកគេគឺរំលោភខ្ញុំប៉ុណ្ណោះ”។

ពាក់ព័ន្ធបញ្ហានេះ ស្ថានទូតប្រេស៊ីលក្នុងប្រទេសឥណ្ឌា បានប្រាប់ BBC ថា ស្ត្រីនិងប្តីរបស់នាងគឺជាជនរងគ្រោះនៃការវាយប្រហារឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរ។ ខ្លួនបានទាក់ទងស្ត្រីខាងលើ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថានទូតអេស្ប៉ាញផងដែរ ដោយសារតែប្តីប្រពន្ធមួយគូនេះ ប្រើប្រាស់លិខិតឆ្លងដែនអេស្ប៉ាញដើម្បីចូលប្រទេសឥណ្ឌា។
ក្រោយមក ស្ថានទូតអេស្ប៉ាញប្រចាំប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី៣ខែមីនា ក៏បានបង្ហោះនៅលើបណ្តាញសង្គម X ផងដែរថា “យើងត្រូវឈររួបរួមគ្នាក្នុងការប្តេជ្ញាចិត្ត បញ្ចប់អំពើហិង្សាលើស្ត្រីនៅគ្រប់ទីកន្លែងលើពិភពលោក”។

សូមបញ្ជាក់ថា ប្រធានបទជជែកដេញដោលជុំវិញការរំលោភសេពសន្ថវៈ និងអំពើហិង្សាផ្លូវភេទកាន់តែក្តៅគគុកឡើងៗ នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីករណីរំលោភបូកនិងការសម្លាប់នារីវ័យក្មេងនៅលើឡានក្រុងក្នុងទីក្រុងដែលី កាលពីឆ្នាំ២០១២ បានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំ និងការផ្លាស់ប្តូរច្បាប់រំលោភរបស់ប្រទេសនេះ ប៉ុន្តែករណីរំលោភសេពសន្ថវៈរាប់ម៉ឺនករណី នៅតែត្រូវបានគេរាយការណ៍ជារៀងរាល់ឆ្នាំ ទាំងដែលមន្ត្រីថ្នាក់លើ មិនចេញចំណាត់ការណាដែលមើលទៅគួរឲ្យពេញចិត្តសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីតាលី ស្នើឲ្យមានការប្រើថ្នាំគីមីក្រៀវអ្នកប្រព្រឹត្តបទល្មើសរំលោភ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


