Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ឆ្លើយតបទៅសមាជិកព្រឹទ្ធសភា អាមេរិក រឿងឲ្យ អ៊ីស្រាអែល បោះឆ្នោតរើសមេដឹកនាំថ្មី

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានទាត់ចោលការរិះគន់កាន់តែខ្លាំងឡើងពីសំណាក់សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកប្រឆាំងនឹងការដឹកនាំរបស់លោក ជាពិសេសឲ្យមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ចំពេលមានសង្រ្គាមដ៏សាហាវជាមួយក្រុមហាម៉ាស ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី​១៨ ខែ​មីនានេះ ។

លោក Chuck Schumer

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សមាជិកព្រឹទ្ធសភាអាមេរិក លោក Chuck Schumer មកពីគណបក្សប្រជាធិបតេយ្យបានអំពាវនាវឲ្យអ៊ីស្រាអែលរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដោយលើកហេតុផលថា លោក Netanyahu បាន “វង្វេងផ្លូវដើរ” របស់លោក ។

ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោកប្រធានាធិបតី Joe Biden បានសម្តែងការគាំទ្រចំពោះសុន្ទរកថាដ៏ល្អរបស់លោក Schumer និងបានចោទប្រកាន់លោក Netanyahu ថាបាននាំអ៊ីស្រាអែលឲ្យរងទុក្ខវេទនា ដោយសារតែចំនួនជនស៊ីវិលស្លាប់គរជើងគ្នានៅក្នុងតំបន់ហ្គាហ្សា ។

ជាការឆ្លើយតបលោក Netanyahu បានប្រាប់សារព័ត៌មាន Fox News ថា ការលើកឡើងរបស់លោក Schumer មិនសមហេតុផលនោះទេ ខណៈអ៊ីស្រាអែលមិនដែលអំពាវនាវឲ្យសហរដ្ឋអាមេរិកមានការបោះឆ្នោតថ្មីនោះឡើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។

លោក Benjamin Netanyahu

លោកនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា បើទោះបីជាការបោះឆ្នោតស្ទង់មតិបង្ហាញថា លោកចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏មិនអាចបង្ខំឲ្យអ៊ីស្រាអែលបញ្ឈប់ការប្រយុទ្ធគ្នានោះដែរ ហើយលោកថែមទាំងរំឭកឡើងវិញនូវគម្រោងការវាយប្រហារលើក្រុមហាម៉ាសនៅក្នុងទីក្រុងរ៉ាហ្វាផងដែរ ។

គួរបញ្ជាក់ថា បើទោះបីសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រផ្នែកយោធា និងការទូតសំខាន់ៗដល់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនក៏បានសម្តែងការព្រួយបារម្ភអំពីការវាយលុករបស់អ៊ីស្រាអែល ជាពិសេសផែនការគ្រោងទុកលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលមានប្រជាជនប៉ាឡេស្ទីនប្រមាណ ១.៤ លាននាក់កំពុងជ្រកកោននៅទីនោះ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៤ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤២ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៤៧ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម