Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកលក់ស្ករតាំងម៉ែផ្លែឈើនៅ កូរ៉េខាងត្បូង ត្អូញគ្រប់គ្នាថា លែងមានអ្នកទិញដូចមុន

បានផុស

នៅ

កាលពីថ្ងៃទី ២០ ខែមីនា ម្ចាស់អាជីវកម្មម្នាក់ក្នុងចំណោមច្រើននាក់ បានចែករំលែកបញ្ហាប្រឈមរបស់ពួកគេជាមួយនឹងការលក់ Tanghulu ឬស្ករតាំងម៉ែផ្លែឈើ ដែលជានិន្នាការដ៏ក្តៅគគុកនៅក្នុងប្រទេសកូរ៉េខាងត្បូង​ នៅលើវេទិកាអនឡាញសម្រាប់បុគ្គលដែលមានធ្វើដោយខ្លួនឯង។

យោងតាមប្រភពនៃការចុះផ្សាយពី​​ allkpop បានដកស្រង់ការបង្ហោះរបស់ម្ចា់សអាជីវកម្ម​រូប​នេះ ដោយរូបគេផ្ទាល់បាននិយាយថា “និន្នាការ​សម្រាប់ Tanhulu ឬស្ករតាំងម៉ែផ្លែឈើ​ ឥឡូវ​នេះ​ត្រូវ​បញ្ចប់​ហើយ។ ខ្ញុំ​បាន​រៀន​ពី​វិធី​ធ្វើ Mochi ជំនួសវិញ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបង្ហោះរូបនេះបានត្អូញត្អែរថា “ខ្ញុំបានបើកហាង Tanghulu នៅខែមិថុនាឆ្នាំមុន ហើយរីករាយនឹងអាជីវកម្មដ៏ល្អយ៉ាងខ្លាំង។ ប៉ុន្តែបន្ទាប់ពីត្រឹមតែ ៩ខែ និន្នាការនេះត្រូវបានបញ្ចប់។ ខ្ញុំបានតាំងចិត្តនឹងចាប់យកអ្វីមួយ យ៉ាងហោចណាស់ខ្ញុំថែមទាំងបានទៅហាងដ៏ល្បីមួយដើម្បីរៀនពីរបៀបធ្វើបង្អែម strawberry mochi ។ ប៉ុន្តែតើអ្នកណាខ្លះដែលញ៉ាំ strawberry mochis សព្វថ្ងៃនេះ? វាពេញនិយមកាលពីមុនតែប៉ុណ្ណោះ”។

អ្នក​បង្ហោះដដែលបាននិយាយ​បន្ត​ទៀតថា គាត់ពិតជាល្ងង់​ដែល​បាន​ចំណាយ​លុយ​រៀន​ធ្វើ Tanghulu​ ចំណែកម្ចាស់​ហាង​៥​នាក់​ផ្សេង​ទៀត​បាន​រៀន​ជំនាញ ហើយ​លក់​វា​នៅ​ហាង​របស់​គេ ប៉ុន្តែ​គាត់ខ្លួនឯងមិន​អាច​លក់​បាន ១០ ក្នុង​មួយ​ថ្ងៃ​ទេ។ គាត់ក៏សង្ឃឹម​ថា​គ្មាន​មនុស្ស​ផ្សេងទៀតរៀន​ពី​របៀប​ធ្វើ​វា​ទៀត​ទេ។ ជាពិសេសដោយសារតែតម្លៃ​ផ្លែ​ឈើ​សព្វថ្ងៃ​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់។ ឥលូវគាត់បានដាក់លក់ហាងស្ករតាំងម៉ែផ្លែឈើ Tanghulu សម្រាប់​លក់​ដែរ ប៉ុន្តែ​គ្មាន​អ្នក​ណា​ចង់​ទិញ​ទេយកទៅលក់បន្តទេ។

យ៉ាងណាក៏ដោយ បន្ទាប់ព័ត៌មាននៃការដួលរំលំហាងលក់ស្ករតាំងម៉ែផ្សាយយ៉ាងព្រោងព្រាត ពេញប្រទេសកូរ៉េខាងត្បូង អ្នកលេងអ៊ីនធឺណេតដែលបានចូលមើលការបង្ហោះនោះ បានប្រតិកម្មជាមួយនឹងការបញ្ចេញមតិខុសប្លែកគ្នាថា មានហាង Tanghulu ដែលបានបើកនៅមុខផ្ទះរបស់ពួកគេនាពេលថ្មីៗនេះ ប៉ុន្តែមានតែសត្វរុយប៉ុណ្ណោះកំពុងកាត់ស្ករនោះ ដោយសារតែវាលែងជាការពេញនិយមរបស់មនុស្សទៀតហើយ។

លើសពីនេះ មហាជនផ្សេងទៀតបានបញ្ចេញមតិដែរថា និន្នាការបែបនេះនឹងមិនយូរទេ វាជារឿងអកុសលបំផុតហើយម្ចាស់អាជីវកម្មផ្សេងទៀត ក៏គួរមើលនិងយកជាគំរូតាម។ ការលក់តាមគ្នាវាជារឿងធម្មាតទៅហើយ ប៉ុន្តែប្រសិនបើយើងមិនចេះច្នៃប្រឌិតទៀតនោះ សមហើយដែលហាងឬតូបរបស់ពួកគេ នឹងដួលរលំឆាប់ៗខាងមុខ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកូរ៉េ៤​គូ ​​​​ស្រលាញ់គ្នា​រាប់​ឆ្នាំ​ ក៏មិនធ្លាប់ឮនូវព័ត៌មានរង្គោះរង្គើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម