ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បញ្ជាឲ្យបិទសាលារៀនរាប់រយកន្លែង ដោយសាររលកកម្ដៅកំពុងអុកឡុក
សាលារៀនរាប់រយកន្លែងនៅក្នុងប្រទេសហ្វីលីពីនត្រូវបានផ្អាកថ្នាក់រៀន ដោយសារតែរលកកម្ដៅដ៏ខ្លាំងក្លា និងគ្រោះថ្នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី០២ ខែមេសាកន្លងទៅ ។

យោងតាមអ្នកព្យាករណ៍អាកាសធាតុជាតិហ្វីលីពីនបាននិយាយថា សន្ទស្សន៍នៃការកើនឡើងកម្ដៅនេះនឹងឈានដល់កម្រិតគ្រោះថ្នាក់រហូតដល់ ៤២ ទៅ ៤៣ អង្សាសេ ពិសេសនៅក្នុងទីក្រុងម៉ានីល ខណៈសីតុណ្ហភាពស្រដៀងគ្នានេះក៏អាចនឹងកើតមាននៅក្នុងតំបន់ជាច្រើនផ្សេងទៀតនៃប្រទេសហ្វីលីពីនប្រទេស ។

សាលាបឋមសិក្សា និងអនុវិទ្យាល័យនៅទីក្រុង Quezon ជាតំបន់ដែលមានប្រជាជនរស់នៅច្រើនជាងគេត្រូវបានបញ្ជាឲ្យបិទទ្វារ ខណៈដែលសាលារៀននៅក្នុងតំបន់ផ្សេងទៀតតម្រូវឲ្យផ្លាស់ប្ដូរថ្នាក់រៀនតាមអនឡាញ ឬកាត់បន្ថយម៉ោងសិក្សាដើម្បីបញ្ចៀសថ្ងៃក្ដៅខ្លាំង ។

ជាមួយគ្នានេះ អ្នកព្យាករណ៍អាកាសធាតុបានលើកឡើងនៅក្នុងសេចក្ដីណែនាំមួយថា សន្ទស្សន៍កម្ដៅពី ៤២ អង្សាសេទៅ ៥១ អង្សាសេ អាចបណ្តាលឲ្យក្តៅបែកផ្សាយ និងអស់កម្លាំងជាដើម ហើយណែនាំឲ្យប្រជាជនហ្វីលីពីន ត្រូវមានការប្រុងប្រយ័ត្ន ក៏ដូចជាថែរក្សាសុខភាព ជាពិសេសកុមារ និងមនុស្សចាស់ ។

គួរបញ្ជាក់ថា ការកើនឡើងនៃរលកកម្ដៅនេះបានប៉ះពាល់ដល់សាលារៀនរាប់រយកន្លែងនៅក្នុងខេត្ត Cotabato, South Cotabato និង Sultan Kudarat ក៏ដូចជាទីក្រុង Cotabato, General Santos និង Koronadal ផងដែរ ខណៈក្នុងចំណោមនោះទីក្រុង Cotabato ជួបប្រទះរលកកម្ដៅខ្ពស់ជាងគេ ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


