ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា បារាំង នឹងបញ្ជូនទ័ព ១,៥០០ នាក់ទៅប្រយុទ្ធឲ្យ អ៊ុយក្រែន ក្នុងខែនេះ
ប្រទេសបារាំងអាចនឹងបញ្ជូនទាហានរហូតដល់ ១,៥០០ នាក់ឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ក្នុងអំឡុងពេលណាមួយនៅខែមេសានេះ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova និងចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី៣ ខែមេសាកន្លងទៅ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាទីក្រុងមូស្គូ លោកស្រី Zakharova បាននិយាយថា កងបញ្ជាការនៃកងវរសេនាតូចប្រទេសបារាំងដែលទើបតែបង្កើតឡើងនៅដើមខែមីនា អាចជាក្រុមយុទ្ធសាស្ត្រនៃកងវរសេនាតូចដែលរដ្ឋាភិបាលទីក្រុងប៉ារីសអាចនឹងមានចេតនាបញ្ជូនឲ្យទៅប្រយុទ្ធនៅអ៊ុយក្រែន ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា “យើងមានព័ត៌មានថ្មីដែលបារាំងកំពុងរៀបចំកងវរសេនាតូច ហើយត្រៀមបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ។ អង្គភាពដែលបង្កើតឡើងកាលពីខែមីនាមួយនេះមានកម្លាំងទាហានប្រមាណ ១,៥០០ នាក់ ហើយអាចនឹងដាក់ពង្រាយ និងត្រៀមចេញប្រតិបត្តិការយោធាពេញទីនៅខែមេសានេះតែម្ដង” ។

ដោយឡែកលោក Sergey Naryshkin ប្រមុខទីភ្នាក់ងារស៊ើបការណ៍បរទេសរបស់រុស្ស៊ីក៏បានអះអាងផងដែរថា ប្រទេសបារាំងក៏បានចាប់ផ្តើមរៀបចំប្រមូលកម្លាំងទ័ពប្រហែល ២,០០០ នាក់បន្ថែមទៀតសម្រាប់ដាក់ពង្រាយ និងប្រតិបត្តិការក្នុងប្រទេសនានាផងដែរ ខណៈដែលយោធាបារាំងមួយចំនួនក៏បាននិងកំពុងប្រយុទ្ធនៅអ៊ុយក្រែនរួចទៅហើយ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បានបញ្ជាក់កាលពីចុងខែកុម្ភៈថា លទ្ធភាពបញ្ជូនកងទ័ពលោកខាងលិចទៅជួយប្រទេសអ៊ុយក្រែនគឺមិនអាចទាត់ចោលនោះឡើយ ស្របពេលដែលសម្ព័ន្ធមិត្តអឺរ៉ុបក៏បានប្រកាសពីជំហានថ្មីក្នុងការផ្តល់គ្រាប់រំសេវទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវដើម្បីបន្តប្រយុទ្ធជាមួយរុស្ស៊ីផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ហ្សេលេនស្គី ៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


