ព័ត៌មានជាតិ
បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានជាតិ និងអន្តរជាតិចំនួនប៉ុន្មាន?
គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ កម្ពុជាមានអាកាសយានដ្ឋានដែលកំពុងដាក់ឱ្យដំណើរការសរុបចំនួន៧ ក្នុងនោះមានអាកាសយានដ្ឋានជាតិចំនួន៤ និងអន្តរជាតិចំនួន៣ ហើយកម្ពុជា ក៏បាននិងកំពុងសាងសង់អាកាសយានដ្ឋានជាតិចំនួន១ និងអន្តរជាតិចំនួន១។

សម្រាប់អាកាសយានដ្ឋានជាតិចំនួន៤ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរួមមាន អាកាសយានដ្ឋានខេត្តកំពង់ឆ្នាំង អាកាសដ្ឋានខេត្ដកោះកុង អាកាសយានដ្ឋានខេត្តបាត់ដំបង អាកាសយានដ្ឋានខេត្តស្ទឹងត្រែង។

ចំពោះអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងដំណើរការរួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន SCA ។ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ស្ថិតក្រោមការគ្រប់គ្រង និងធ្វើទំនើបកម្មដោយក្រុមហ៊ុន SCA ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលមានទីតាំងក្នុងស្រុកសូទ្រនិគម ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន។

ដោយឡែក កម្ពុជា ក៏បាននិងកំពុងសាងសង់អាកាសយានដ្ឋានជាតិតារាសាគរស្ថិតនៅខេត្តកោះកុង និងកំពុងសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅបន្ថែមទៀត។

រដ្ឋលេខាធិិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏មានគម្រោងស្តារនិងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង 4C គម្រោងកែលម្អអាកាសយានដ្ឋានកោះកុងសព្វថ្ងៃ គម្រោងសាងសង់អាកាសយានដ្ឋានមណ្ឌលគីរីថ្មី 3C សាងសង់លើទីតាំងថ្មី គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី 3Cនៅលើទីតាំងថ្មី គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី 3C សាងសង់លើទីតាំងថ្មី និងគម្រោងសាងសង់អាកាសយានដ្ឋានប៉ោយប៉ែតផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


