ព័ត៌មានអន្ដរជាតិ
EU គំរាមបិទមុខងារពិសេសមួយនៅលើ TikTok Lite
សហភាពអឺរ៉ុប (EU) បានព្រមានបិទមិនឲ្យប្រើប្រាស់នូវមុខងារថ្មីពិសេសមួយនៅលើកម្មវិធីកម្សាន្ត TikTok Lite ក្នុងតំបន់អឺរ៉ុប ដោយយល់ថាវាធ្វើឲ្យមនុស្សញៀនដូចជាការជក់បារីអ៊ីចឹង បើកាលណាក្រុមហ៊ុនបណ្ដាញសង្គមនេះមិនអាចផ្ដល់ព័ស្តុតាងជាក់លាក់អំពីសុវត្ថិភាពកុមារ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian កាលពីថ្ងៃទី២២ ខែមេសា ។

គណៈកម្មការអឺរ៉ុបបានរៀបរាប់ថា TikTok Lite មានហានិភ័យប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ ដោយក្នុងនោះរួមបញ្ចូលទាំងអនីតិជនផងដែរ។ មុខងារនៅលើ TikTok Lite ដែល EU បានគំរាមនោះ គឺជាការផ្ដល់ជូនរង្វាន់ជាពិន្ទុដល់អ្នកប្រើប្រាស់ ដោយគ្រាន់តែមើល និងចុច “Like” នៅលើមាតិកាវីដេអូ ។ ពិន្ទុទាំងនេះ អាចផ្លាស់ប្ដូរជាបណ្ណទំនិញ ឬក៏ជាប្រភេទ “Gift Card” ។
TikTok Lite ជាកំណែទម្រង់តូចជាងកម្មវិធី TikTok ធម្មតា ដែលងាយស្រួលប្រើ បើទោះជាសេវាអ៊ីនធឺណិតដើរយឺតក៏ដោយ។ អ្នកប្រើប្រាស់ TikTok Lite អាចទទួលបានកាដូរង្វាន់ លុះត្រាណាតែពួកគេបានចូលមើលកម្មវិធីជាប្រចាំរយៈពេល ១០ ថ្ងៃជាប់ៗគ្នា ។

លោក Thierry Breton គណៈកម្មការជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាអឺរ៉ុបបាននិយាយថា “យើងសង្ស័យ TikTok Lite អាចក្លាយជាការបំពុល ហើយញៀនដូចជាភ្លើងបារី ដូច្នេះយើងត្រៀមរួចរាល់ជាស្រេច ដើម្បីចាត់វិធានការច្បាប់សេវាកម្មឌីជីថលបណ្ដោះអាសន្ន ដោយរួមបញ្ចូលទាំងការផ្អាកមុខងារមួយចំនួនរបស់ TikTok Lite ផងដែរ” ។
យោងតាមការផ្សាយរបស់ Reuters បានឲ្យដឹងថា ក្រុមហ៊ុន TikTok ពិតជាខកចិត្តជាមួយការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ។ អ្នកនាំពាក្យ TikTok បានឆ្លើយតបថា “កម្មវិធីផ្ដល់រង្វាន់លើ TikTok Lite មិនបើកឲ្យអ្នកប្រើប្រាស់ក្រោម ១៨ ឆ្នាំនោះទេ ហើយមានការកំណត់ពេលវេលាមើលប្រចាំថ្ងៃថែមទៀតផងចំពោះកម្មវិធីមើលវីដេអូយករង្វាន់។ យើងនឹងបន្តការពិភាក្សាថែមទៀតជាមួយគណៈកម្មការ” ៕
ដោយ ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


