Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ព្រមានថា សីតុណ្ហភាព នឹងហក់ឡើងដល់ ៤៣អង្សាសេ

បានផុស

នៅ

តាមការចុះផ្សាយរបស់ The Nation, នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានអំពីអាកាសធាតុក្តៅខ្លាំងនៅក្នុងតំបន់មួយចំនួន ដោយសីតុណ្ហភាពត្រូវព្យាករថា នឹងឡើងដល់៤៣អង្សាសេ នៅថ្ងៃទី២២ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Pattaya Mail)

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានការព្យាករពីភ្លៀងធ្លាក់រាយប៉ាយនៅតាមទីតាំងមួយចំនួនផងដែរ ជាពិសេសនៅតំបន់ភាគខាងត្បូងតែម្តង។

នាយកដ្ឋានឧតុនិយមថៃ ព្យាករទៀតថា សន្ទស្សន៍កម្តៅនឹងឡើងដល់កម្រិតពណ៌ក្រហម (គ្រោះថ្នាក់ខ្លាំង) ដល់ថ្ងៃទី២៧ខែមេសា ក្នុងខេត្តចំនួន១៥។

(រូបថត៖ Thaiger)

ស្របពេលជាមួយគ្នានោះដែរ ស្ថាប័នពាក់ព័ន្ធបានណែនាំដល់ប្រជាជន ឲ្យថែរក្សាសុខភាពនិងចៀសវាងធ្វើការនៅខាងក្រៅ ឬស្ថិតក្រោមកម្តៅថ្ងៃយូរពេក។ 

មិនមែនតែថៃទេ អាកាសធាតុនៅប្រទេសកម្ពុជា ក៏ក្តៅខ្លាំងមិនណយដែរ ដោយបើយោងតាមគេហទំព័រ Weather.com, សប្តាហ៍នេះ អាកាសធាតុនៅកម្ពុជា នឹងហក់ឡើងខ្ពស់ដល់កម្រិតគ្រោះថ្នាក់ ពោលគឺ៣ថ្ងៃចុងសប្តាហ៍ សីតុណ្ហភាពនឹងឈានដល់៤០អង្សាសេឯណោះ។

(រូបថត៖ Weather)

តាមការព្យាករ សីតុណ្ហភាពចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ គឺឈានដល់៣៩អង្សាសេ ហើយកម្តៅនឹងឡើងដល់ចំណុចកំពូល នៅថ្ងៃសុក្រ សៅរ៍និងអាទិត្យ ពោលគឺ៣ថ្ងៃនេះ សីតុណ្ហភាពនឹងហក់ដល់ ៤០អង្សាសេ (មានអារម្មណ៍ដូច៤៦អង្សាសេ)។

សីតុណ្ហភាពបែបនេះ​ ត្រូវបាន Weather ចាត់ថ្នាក់ថា ឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហមហើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាការ ៣យ៉ាង កើតលើប្រជាជនថៃ ច្រើនបំផុត ពេលមេឃក្តៅ សឹងឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម