ព័ត៌មានអន្ដរជាតិ
អាមេរិក ភ័យព្រួយពីទង្វើបង្កហេតុរបស់ ចិន នៅឥណ្ឌូប៉ាស៊ីហ្វិក តែក្រុងប៉េកាំងថា ដោយសារអាមេរិកខ្លួនឯងមុនទេ
មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកលោកឧត្តមនាវី John Aquilino បានសម្ដែងក្ដីភ័យព្រួយអំពីសកម្មភាពបង្កហេតុកាន់តែខ្លាំងឡើងៗពីសំណាក់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិជប៉ុន NHK និងប្រព័ន្ធផ្សព្វផ្សាយមកពីសហរដ្ឋអាមេរិកក្នុងទីក្រុងតូក្យូកាលពីថ្ងៃអង្គារ, លោក Aquilino បានលើកឡើងថា “ចិនកំពុងបង្កើនសកម្មភាពដែនសមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ផងដែរ បើទោះបីជា កន្លងមកហ្វីលីពីនបានគ្រប់គ្រងតំបន់នេះយ៉ាងមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែអះអាងថាជាដែនទឹករបស់ខ្លួន” ។
លោកឧត្តមនាវីបានបញ្ជាក់បន្ថែមថា “ទង្វើបង្កហេតុរបស់ចិនគឺលឿនជាងក្ដីរំពឹងទុកទៅទៀត ។ ជាក់ស្ដែងចិន និងរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងយោធារបស់ពួកគេ ស្របពេលដែលកូរ៉េខាងជើងក៏កំពុងគាំទ្រប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនតាមរយៈការផ្តល់គ្រាប់ផ្លោងជាដើម ដូច្នេះច្បាស់ណាស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកស្ថិតក្នុងមាត់ជ្រោះគ្រោះថ្នាក់” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងប៉េកាំងបានចេញការវាយបកចំៗទៅវិញថា រាល់សកម្មភាពល្បាតតាមអាកាស និងដែនសមុទ្រទាំងអស់ពីសំណាក់ប្រទេសចិននៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal គឺដោយសារតែទង្វើរបស់អាមេរិកនេះឯង ពោលសកម្មភាពទាំងប៉ុន្មាននោះ គឺជាការឆ្លើយតបចំពោះសមយុទ្ធទ័ពជើងទឹករបស់អាមេរិកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចជា ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម ។
ជាក់ស្ដែងមួយរយៈចុងក្រោយនេះ ហ្វីលីពីន និងចិនក៏កាន់តែពាក់មុខយក្សដាក់គ្នា ក្រោយការប៉ះទង្គិចគ្នារហូតដល់ទៅ ២ លើកកាលពីខែមុន ពោលកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនបានប្រើកាណុងបាញ់ទឹកទៅលើកប៉ាល់ផ្គត់ផ្គង់ហ្វីលីពីន ដែលធ្វើឲ្យនាវិករបស់រដ្ឋាភិបាលទីក្រុងម៉ានីលរងរបួស ហើយនេះក៏ជាឫសគល់ថ្មីមួយទៀតដែលទាញឲ្យប្រទេសទាំងពីរកាន់តែក្ដៅស្លឹកត្រចៀករៀងៗខ្លួន ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ចិន ជំរុញកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជា លើវិស័យសំខាន់ៗចំនួន ៦
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


